# ខេត្តព្រះសីហនុជំរុញសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្ពោះទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7985>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12648","languageVersionId":"5107","visibilityVersion":"2","versionToken":"a1.wt1Oew2gI8KSEKfS_vclhRZbFpXekU0isG_KagVAEns"}

Original publication: 2026-07-24T14:27:55Z

ខេត្តព្រះសីហនុ ៖បានប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្ពោះទៅកាន់ទីផ្សារ» នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី ឯកឧត្តម អ៉ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរ និងម្ចាស់សហគ្រាសជាង ៣០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តម អ៉ឹម សុខធី បានលើកឡើងថា ប្រធានបទឆ្នាំនេះផ្តោតលើការកសាង «ស្ពាន» ដើម្បីពង្រឹងសមត្ថភាពសហគ្រាស បង្កើតបណ្តាញទំនាក់ទំនង និងជំរុញការតភ្ជាប់ទៅកាន់ទីផ្សារ។

ខេត្តព្រះសីហនុ ៖បានប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្ពោះទៅកាន់ទីផ្សារ» នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី ឯកឧត្តម អ៉ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរ និងម្ចាស់សហគ្រាសជាង ៣០០នាក់។

 ក្នុងឱកាសនោះ ឯកឧត្តម អ៉ឹម សុខធី បានលើកឡើងថា ប្រធានបទឆ្នាំនេះផ្តោតលើការកសាង «ស្ពាន» ដើម្បីពង្រឹងសមត្ថភាពសហគ្រាស បង្កើតបណ្តាញទំនាក់ទំនង និងជំរុញការតភ្ជាប់ទៅកាន់ទីផ្សារ។ ឯកឧត្តមបញ្ជាក់ថា ខេត្តកំពុងសហការជាមួយក្រសួងពាក់ព័ន្ធ និងសហគ្រាសនានា ដើម្បីជួយឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម អាចចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងពង្រីកទីផ្សារបានកាន់តែទូលំទូលាយ។

 ឯកឧត្តមក៏បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២៤ ដល់ត្រីមាសទី២ ឆ្នាំ២០២៦ ខេត្តបានផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងវិនិយោគសរុបចំនួន ៤៩១គម្រោង ដើម្បីជំរុញបរិយាកាសវិនិយោគ និងគាំទ្រការអភិវឌ្ឍអាជីវកម្មក្នុងខេត្ត។

 មានប្រសាសន៍ក្នុងពិធី ឯកឧត្តម ម៉ាង ស៊ីណេត បានអំពាវនាវឱ្យម្ចាស់សហគ្រាសយកចិត្តទុកដាក់លើគុណភាពផលិតផល ការផលិតស្របតាមស្តង់ដារ និងអនុលោមភាពច្បាប់ ព្រមទាំងលើកទឹកចិត្តឱ្យគាំទ្រផលិតផលខ្មែរ ដើម្បីពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើនឱកាសប្រកួតប្រជែងលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។

 ឯកឧត្តមអភិបាលខេត្ត ក៏បានស្តាប់សំណូមពរ និងបញ្ហាប្រឈមរបស់ម្ចាស់សហគ្រាស ដោយបញ្ជាក់ពីការបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងជំរុញឱ្យសហគ្រាសក្នុងខេត្តព្រះសីហនុរីកចម្រើនប្រកបដោយចីរភាព៕

 អត្ថបទ៖ ប៉ៃ សុឃីម
 រូបភាព៖ ឡាយ ចាន់ដា

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


