# រាជរដ្ឋាភិបាល នឹងដាក់ចេញនូវវិធានការមុតស្រួចមួយចំនួន ដោះស្រាយបញ្ហាសំខាន់ៗជួយដល់SME  

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7995>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12642","languageVersionId":"5089","visibilityVersion":"2","versionToken":"a1.6JogzBT-gWW3JT3KtRWSi04oSHCLEOZppvLfeRwGQaI"}

Original publication: 2026-07-25T08:04:29Z

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ថា រដ្ឋាភិបាលនឹងដាក់វិធានការជួយ SME ដោយណែនាំស្ថាប័នពាក់ព័ន្ធឱ្យសម្រួលការចុះបញ្ជី និងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការមុតស្រួចមួយចំនួន ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ជួយដល់សហគ្រាសធុនតូចនិងមធ្យម (SME) ដែលកំពុងជួបប្រទះបញ្ហាប្រឈមនានា។      

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចបានថ្លែងថា «ផ្អែកលើយោបល់របស់បងប្អូន និងលទ្ធផលនៃការសិក្សាស្រាវជ្រាវ ពិគ្រោះយោបល់បន្ថែមជាមួយតួអង្គពាក់ព័ន្ធ ជាពិសេសវិស័យឯកជន រាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនដើម្បីដោះស្រាយបញ្ហាសំខាន់ៗជូន SME។ 

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីព្រឹកម្សិលមិញ សម្តេចនាយករដ្ឋមន្រ្តី ក៏បានបានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ សម្រួលនីតិវិធីនានាឱ្យបានលឿនរហ័សសម្រាប់ការចុះបញ្ជីសហគ្រាសខ្នាតតូច និងមធ្យម។

ក្នុងឱកាសនោះ សម្ដេចបានគូសបញ្ជាក់ថា ការចុះបញ្ជីសហគ្រាសខ្នាតតូច និងមធ្យមនេះ មិនត្រូវឱ្យសហគ្រិនសុំច្បាប់ក្រសួង ស្ថាប័នច្រើនកន្លែងដូចពីមុនឡើយ។ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវធ្វើការជាមួយគ្នា ដើម្បីសម្រួលនីតិវិធីទាំងអស់ជូនអ្នកស្នើសុំចុះបញ្ជី ហើយត្រូវការពារផលប្រយោជន៍របស់ពួកគេ តាមរយៈការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយឱ្យមានប្រសិទ្ធភាព។
ចំពោះបញ្ហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា សម្តេចនឹងតាមដានដោយផ្ទាល់ ដើម្បីជំរុញឱ្យការងារនេះសម្រេចបានដោយយជោគជ័យ៕

ដោយ៖ ធី លីថូ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


