{"asset":"news","key":"8005","locale":"km","id":"news:8005:km","entityId":"news:8005","canonicalUrl":"https://www.kps-tv.com/km/news/detail/8005","state":"ready","title":"ដំណាំស្រូវជាង២ម៉ឺនហិកតានៅស្រុកបាកានរងប៉ះពាល់ដោយគ្រោះរាំងស្ងួត","summary":"គ្រោះរាំងស្ងួតបានបង្កផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាកសិករជាង២ម៉ឺនហិកតា នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ខណៈឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានដឹកនាំមន្រ្តីជំនាញពេលមួយថ្ងៃសៅរ៍ម្សិលមិញនេះ ចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវស្រែរបស់ប្រជាពលរដ្ឋដោយផ្ទាល់។ បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ពេញមួយថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យផ្ទាល់ និងបញ្ជាការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវស្រែរបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រព ស្ថិតក្នុងឃុំមេទឹក និងឃុំមួយចំនួនទៀត ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។","body":"គ្រោះរាំងស្ងួតបានបង្កផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាកសិករជាង២ម៉ឺនហិកតា នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ខណៈឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានដឹកនាំមន្រ្តីជំនាញពេលមួយថ្ងៃសៅរ៍ម្សិលមិញនេះ ចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវស្រែរបស់ប្រជាពលរដ្ឋដោយផ្ទាល់។\n\n បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ពេញមួយថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យផ្ទាល់ និងបញ្ជាការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវស្រែរបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រព ស្ថិតក្នុងឃុំមេទឹក និងឃុំមួយចំនួនទៀត ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានបន្តចុះពិនិត្យស្ថានភាពទឹកទំនប់ទី៣ ស្ថិតនៅឃុំសំរោង និងទំនប់ទី៥ ស្ថិតនៅឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។\n\n តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ស្ថានភាពគ្រោះរាំងស្ងួតក្នុងស្រុកបាកាននាពេលនេះ បានបង្កផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាកសិករជាង ២០,០០០ហិកតា។ ក្នុងនោះ ឃុំដែលរងផលប៉ះពាល់ខ្លាំងជាងគេ រួមមាន៖ឃុំមេទឹក ឃុំអូរតាប៉ោង ឃុំស្វាយដូនកែវ ឃុំបឹងខ្នារ រួមទាំងឃុំមួយចំនួនទៀត នៅក្នុងចំណោមក្រុង-ស្រុកទាំង៧ នៃខេត្តពោធិ៍សាត់។\n\n ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ញាប់ដៃញាប់ជើងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបង្វែរប្រភពទឹកសង្គ្រោះស្រូវស្រែប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាជៀសវាងការខូចខាតផលដំណាំ។ \n\n ឯកឧត្តម ក៏បានអំពាវនាវ និងប្រគល់ភារកិច្ចជូនអាជ្ញាធរភូមិ-ឃុំ ឱ្យបន្តតាមដានស្ថានភាពទឹកជាប្រចាំ និងជួយសម្របសម្រួលការបែងចែកទឹកប្រើប្រាស់ឱ្យបានស្មើភាពគ្នា ដើម្បីធានាថាស្រែដែលកំពុងប្រឈមខ្វះទឹកទាំងអស់ ទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12636","languageVersionId":"5073","visibilityVersion":"2","versionToken":"a1.Rp5Jz06_7nvYFKNNyTkykvt37lSV717j6nuoXFUarTE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-26T06:42:14Z"}