# ដំណាំស្រូវជាង២ម៉ឺនហិកតានៅស្រុកបាកានរងប៉ះពាល់ដោយគ្រោះរាំងស្ងួត

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/8005>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12636","languageVersionId":"5073","visibilityVersion":"2","versionToken":"a1.Rp5Jz06_7nvYFKNNyTkykvt37lSV717j6nuoXFUarTE"}

Original publication: 2026-07-26T06:42:14Z

គ្រោះរាំងស្ងួតបានបង្កផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាកសិករជាង២ម៉ឺនហិកតា នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ខណៈឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានដឹកនាំមន្រ្តីជំនាញពេលមួយថ្ងៃសៅរ៍ម្សិលមិញនេះ ចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវស្រែរបស់ប្រជាពលរដ្ឋដោយផ្ទាល់។ បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ពេញមួយថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យផ្ទាល់ និងបញ្ជាការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវស្រែរបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រព ស្ថិតក្នុងឃុំមេទឹក និងឃុំមួយចំនួនទៀត ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។

គ្រោះរាំងស្ងួតបានបង្កផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាកសិករជាង២ម៉ឺនហិកតា នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ខណៈឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានដឹកនាំមន្រ្តីជំនាញពេលមួយថ្ងៃសៅរ៍ម្សិលមិញនេះ ចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវស្រែរបស់ប្រជាពលរដ្ឋដោយផ្ទាល់។

 បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ពេញមួយថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យផ្ទាល់ និងបញ្ជាការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវស្រែរបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រព ស្ថិតក្នុងឃុំមេទឹក និងឃុំមួយចំនួនទៀត ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានបន្តចុះពិនិត្យស្ថានភាពទឹកទំនប់ទី៣ ស្ថិតនៅឃុំសំរោង និងទំនប់ទី៥ ស្ថិតនៅឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

 តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ស្ថានភាពគ្រោះរាំងស្ងួតក្នុងស្រុកបាកាននាពេលនេះ បានបង្កផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាកសិករជាង ២០,០០០ហិកតា។ ក្នុងនោះ ឃុំដែលរងផលប៉ះពាល់ខ្លាំងជាងគេ រួមមាន៖ឃុំមេទឹក ឃុំអូរតាប៉ោង ឃុំស្វាយដូនកែវ ឃុំបឹងខ្នារ រួមទាំងឃុំមួយចំនួនទៀត នៅក្នុងចំណោមក្រុង-ស្រុកទាំង៧ នៃខេត្តពោធិ៍សាត់។

 ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ញាប់ដៃញាប់ជើងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបង្វែរប្រភពទឹកសង្គ្រោះស្រូវស្រែប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាជៀសវាងការខូចខាតផលដំណាំ។ 

 ឯកឧត្តម ក៏បានអំពាវនាវ និងប្រគល់ភារកិច្ចជូនអាជ្ញាធរភូមិ-ឃុំ ឱ្យបន្តតាមដានស្ថានភាពទឹកជាប្រចាំ និងជួយសម្របសម្រួលការបែងចែកទឹកប្រើប្រាស់ឱ្យបានស្មើភាពគ្នា ដើម្បីធានាថាស្រែដែលកំពុងប្រឈមខ្វះទឹកទាំងអស់ ទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់៕

 ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


