{"asset":"news","key":"8007","locale":"km","id":"news:8007:km","entityId":"news:8007","canonicalUrl":"https://www.kps-tv.com/km/news/detail/8007","state":"ready","title":"កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី៦នាក់ទៀតខណៈអ្នកជាសះស្បើយមាន៧នាក់","summary":"នៅថ្ងៃទី២៥ ខែកក្កដា ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦នាក់ទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១៣៩,៧៩៣នាក់ ខណៈអ្នកឆ្លងថ្មីនេះមិនមែនជាករណីនាំចូលពីក្រៅប្រទេសនោះទេ។ ករណីឆ្លងថ្មីទាំង៦នាក់នេះ ត្រូវបានបង្ហាញលទ្ធផលតាមរយៈការបញ្ជាក់ដោយឧបករណ៍ PCR ។","body":"នៅថ្ងៃទី២៥ ខែកក្កដា ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦នាក់ទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១៣៩,៧៩៣នាក់ ខណៈអ្នកឆ្លងថ្មីនេះមិនមែនជាករណីនាំចូលពីក្រៅប្រទេសនោះទេ។ ករណីឆ្លងថ្មីទាំង៦នាក់នេះ ត្រូវបានបង្ហាញលទ្ធផលតាមរយៈការបញ្ជាក់ដោយឧបករណ៍ PCR ។ ទន្ទឹមគ្នានេះ ក្រសួងក៏បានប្រកាសពីការព្យាបាលអ្នកជំងឺចំនួន៧នាក់បានជាសះស្បើយផងដែរ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។\n\n បើតាមក្រសួងសុខាភិបាល អ្នកឆ្លងថ្មីទាំង៦នាក់ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ទាំងអស់ ចំណែកករណីស្លាប់ថ្មីក៏គ្មាននោះដែរ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៩,៧៩៣នាក់ ជាសះស្បើយចំនួន ១៣៦,៦៨៧នាក់ និងករណីស្លាប់សរុបចំនួន ៣,០៥៦នាក់៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12634","languageVersionId":"5067","visibilityVersion":"2","versionToken":"a1.gr1LIeWJ8bAb3ZyWJwzLxQDSjN7G0-KnZgbyl8cNEQE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-26T07:29:30Z"}