# គ្រាប់បែក MK-84ជាភស្តុតាងជាក់ស្តែងដែលយោធាថៃបានទម្លាក់ពីយន្តហោះចូលក្នុងទឹកដីកម្ពុជា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/8009>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12632","languageVersionId":"5061","visibilityVersion":"2","versionToken":"a1.gdqNOmMrmpvCC2y-CipeljccFjY2rHjHVMYVEVvBWEs"}

Original publication: 2026-07-26T08:55:14Z

ក្នុងសាររំលេចពីថ្ងៃចងចាំចំពោះការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ថា គ្រាប់បែកប្រភេទ MK-84 មិនមែនគ្រាន់តែជាសំណល់សង្គ្រាមដ៏គ្រោះថ្នាក់មួយប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ភាគីយោធាថៃ។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា នេះគឺជាគ្រាប់បែកដែលយោធាថៃបានទម្លាក់ពីយន្តហោះចូលក្នុងទឹកដីកម្ពុជា ប៉ុន្តែមិនបានផ្ទុះ។

 កន្លងមក អ្នកនាំពាក្យកងទ័ពថៃតែងតែបដិសេធការប្រើប្រាស់គ្រាប់បែកប្រភេទ MK-84 និងអះអាងថា គ្រាប់បែកដែលយន្តហោះយោធាថៃបានទម្លាក់នោះ សុទ្ធតែផ្ទុះអស់ទាំងអស់។ ប៉ុន្តែសំណួរគឺ៖ បើគ្រាប់បែកទាំងអស់ពិតជាផ្ទុះអស់មែន ហេតុអ្វីបានជាគ្រាប់បែកមិនទាន់ផ្ទុះនេះនៅតែស្ថិតក្នុងទឹកដីកម្ពុជា?

 ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា សំណល់គ្រាប់បែកនៅចំពោះមុខនេះ គឺជាសក្ខីភាពដែលមិនអាចលុបបំបាត់ មិនអាចបំភ្លៃ និងមិនអាចបដិសេធបាន។ វាបញ្ជាក់ថា អ្វីដែលត្រូវបានអះអាងមិនស្របនឹងការពិតជាក់ស្តែងនៅលើដី។ ដូចពាក្យទំនៀមបុរាណខ្មែរពោលថា៖ «ភូតច្រើន ចាញ់អាត្មា»។ ការបដិសេធម្តងហើយម្តងទៀត មិនអាចធ្វើឱ្យភស្តុតាងបាត់បង់ឡើយ ហើយក៏មិនអាចប្រែក្លាយអំពើខុសឱ្យក្លាយជាអំពើត្រឹមត្រូវបានដែរ។

 ការពិតនៅតែជាការពិត។ នេះគឺជាសំណល់គ្រាប់បែករបស់យោធាថៃ ដែលបានប្រើប្រាស់ក្នុងអំឡុងសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ លើសពីនេះ គ្រាប់មិនទាន់ផ្ទុះបែបនេះនៅតែបន្តគំរាមកំហែងដល់អាយុជីវិត សុវត្ថិភាព និងការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា សូម្បីតែបន្ទាប់ពីសំឡេងកាំភ្លើងបានស្ងប់ស្ងាត់ក៏ដោយ។

 ភស្តុតាងមិនចេះនិយាយកុហកទេ។ អ្នកដែលបានប្រើអាវុធអាចបដិសេធ ប៉ុន្តែសំណល់គ្រាប់បែកនៅលើទឹកដីកម្ពុជា នឹងបន្តធ្វើជាសាក្សីប្រវត្តិសាស្ត្រ បង្ហាញថាអ្វីបានកើតឡើង អ្នកណាជាអ្នកប្រព្រឹត្ត និងផលវិបាកដ៏គ្រោះថ្នាក់ដែលប្រជាជនកម្ពុជាត្រូវបន្តប្រឈមមុខ៕

 ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References