{"asset":"news","key":"8011","locale":"km","id":"news:8011:km","entityId":"news:8011","canonicalUrl":"https://www.kps-tv.com/km/news/detail/8011","state":"ready","title":"កំណាត់ផ្លូវមួយចំនួនរងការខូតខាត!!អភិបាលខេត្តកំពង់ស្ពឺជំរុញឱ្យជួសជុលនិងថែទាំឡើងវិញ","summary":"ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជំរុញការស្ថាបនា ជួសជុលនិងថែទាំកំណាត់ផ្លូវមួយចំនួនដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។ ជុំវិញនឹងបញ្ហានេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូនកំពង់ស្ពឺ បាននឹងកំពុងបន្តសកម្មភាពជួសជុលកែលម្អរ និងថែទាំលើកំណាត់ផ្លូវនានាក្នុងខេត្តយ៉ាងមមាញឹក។","body":"ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជំរុញការស្ថាបនា ជួសជុលនិងថែទាំកំណាត់ផ្លូវមួយចំនួនដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។ ជុំវិញនឹងបញ្ហានេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូនកំពង់ស្ពឺ បាននឹងកំពុងបន្តសកម្មភាពជួសជុលកែលម្អរ និងថែទាំលើកំណាត់ផ្លូវនានាក្នុងខេត្តយ៉ាងមមាញឹក។\n\n បើតាមលោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះថា ដើម្បីជំរុញសេដ្ឋកិច្ចឱ្យមានការរីកចម្រើនប្រសើរឡើង និងសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ មន្ទីរ បាននិងកំពុងជំរុញការស្ថាបនា ជួសជុលកែលំអរ ថែទាំកំណាត់ផ្លូវមួយចំនួននៅក្នុងខេត្តដែលកំពុងរងការខូចខាត។\n\n ក្នុងនោះមន្ទីរបានស្ថាបនាផ្លូវដោយក្រាលកៅស៊ូ DBST ប្រវែង ២៨៧០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងចិញ្ចើមដីល្បាយថ្មទទឹង ១ម៉ែត្រសងខាង គូសគំនូសសញ្ញាចរាចរណ៍ បំពាក់ផ្លាកសញ្ញាចរាចរណ៍ចំនួន១២ផ្លាក និងដាំបង្គោលនាំផ្លូវចំនួន ២០ដើម ចាប់ពីគ.ម២០+៤៩០ ដល់គ.ម២៣+៣៦០ ស្ថិតលើកំណាត់ផ្លូវខេត្តលេខ១៤៤០ ក្នុងឃុំជើងរាស់ និងឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។\n\n ក្រៅពីនេះ ថែទាំខួបកំណាត់ផ្លូវខេត្តលេខ១៤៤០(R3) ដោយក្រាលកៅស៊ូDBSTប្រវែង២៣០០ម៉ែត្រ ទទឹង៧ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម១ម៉ែត្រ សងខាងគូសគំនូសសញ្ញាចរាចរណ៍ បំពាក់ផ្លាកសញ្ញាចរាចរណ៍ចំនួន ១២ផ្លាក និងដាំបង្គោលនាំផ្លូវ ចំនួន ១២ដើម ចន្លោះគ.ម០២+៧០០ ដល់គ.ម០៥+០០០ និងស្ថាបនាលូមូលទោល មុខ១ម៉ែត្រ ប្រវែង ១៤ម៉ែត្រ ចំនួន ០៣កន្លែង និងរីហ្គាសងខាងលូ ចំនួន៦កន្លែង ស្ថិតក្នុង ឃុំព្នាយស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ លើសពីនេះ ក៏បានថែទាំខួបកំណាត់ផ្លូវជាតិលេខ៤៤(R3) ដោយក្រាលកៅស៊ូDBST ប្រវែង ១៣៩០ម៉ែត្រ ទទឹង១០ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម១ម៉ែត្រសងខាង គូសគំនូសសញ្ញាចរាចរណ៍ បំពាក់ផ្លាកសញ្ញាចរាចរណ៍ចំនួន០៦ផ្លាក ចន្លោះ គ.ម០៩+៨០០ ដល់គ.ម១១+១៩០ ស្ថិតក្នុងឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ \n\n ជាមួយគ្នា ការងារស្ថាបនា ជួសជុល ថែទាំនេះ គឺបានប្រើប្រាស់កញ្ចប់ថវិកាជំពូករបស់ក្រសួងសាធារណការនិងដឹកជញ្ជូនឆ្នាំ២០២៦ អនុវត្តដោយមន្ទីរជំនាញ ហើយគ្រោងបញ្ចប់នៅមុនបំណាច់ឆ្នាំ២០២៦នេះ។\n\n ពាក់ព័ន្ធនិងការស្ថាបនា ជួសជុល ថែទាំនេះ‎ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ធ្លាប់បានណែនាំដល់មន្ត្រីបច្ចេកទេស ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ លើគុណភាពជាចម្បង ដោយរាល់ការស្ថាបនា ឬជួសជុលឡើងវិញ ត្រូវតែធ្វើឡើងតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ រឹងមាំ និងមានប្រព័ន្ធរំដោះទឹកច្បាស់លាស់ ដើម្បីធានាឱ្យផ្លូវអាចប្រើប្រាស់បានយូរអង្វែង មិនមែនធ្វើហើយខូចនោះឡើយ។ មួយវិញទៀត មន្ត្រីជំនាញត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានតាមដាននិងត្រួតពិនិត្យជាប្រចាំនូវរាល់ប្រព័ន្ធលូ និងប្រឡាយរំដោះទឹកតាមសងខាងផ្លូវ ដោយមិនត្រូវទុកឱ្យមានការកកស្ទះដោយសារសម្រាម ឬដីខ្សាច់ឡើយ ព្រោះជំនន់ទឹកភ្លៀងគឺជាសត្រូវធំបំផុតរបស់ផ្លូវថ្នល់។រឹតបន្តឹងលើការត្រួតពិនិត្យរថយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរឆ្លងកាត់ត្រូវអនុវត្តច្បាប់ និងផាកពិន័យឱ្យបានម៉ឺងម៉ាត់បំផុតចំពោះយានយន្តណាដែលផ្ទុកលើសទម្ងន់កំណត់៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12630","languageVersionId":"5055","visibilityVersion":"2","versionToken":"a1.QeGHqjNCA309o4v9fjk5gHpzD0FDnTaigTmV-TeiHIM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-26T09:37:00Z"}