{"asset":"news","key":"8021","locale":"km","id":"news:8021:km","entityId":"news:8021","canonicalUrl":"https://www.kps-tv.com/km/news/detail/8021","state":"ready","title":"កងទ័ពជើងទឹករៀបចំកម្មវិធី NAVY FUN RUN 2026 ក្រោមប្រធានបទ «កីឡា និងសុខភាព» លើកកម្ពស់សុខភាព និងសាមគ្គីភាពក្នុងជួរកងទ័ព","summary":"នៅបញ្ជាការដ្ឋានកងទ័ពជើងទឹកនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីរត់កីឡា NAVY FUN RUN 2026 ក្រោមប្រធានបទ «កីឡា និងសុខភាព» នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ស្ថិតនៅជ្រោយចង្វារ រាជធានីភ្នំពេញ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដោយមានការចូលរួមពីនាយនាវី នាយនាវីរង និងពលនាវិកនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកយ៉ាងច្រើនកុះករ។","body":"នៅបញ្ជាការដ្ឋានកងទ័ពជើងទឹកនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦  បានរៀបចំកម្មវិធីរត់កីឡា NAVY FUN RUN 2026 ក្រោមប្រធានបទ «កីឡា និងសុខភាព» នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ស្ថិតនៅជ្រោយចង្វារ រាជធានីភ្នំពេញ។\n\n កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដោយមានការចូលរួមពីនាយនាវី នាយនាវីរង និងពលនាវិកនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកយ៉ាងច្រើនកុះករ។\n\n ការរៀបចំកម្មវិធី NAVY FUN RUN 2026 មានគោលបំណងលើកកម្ពស់ការហាត់ប្រាណ និងការថែរក្សាសុខភាព ពង្រឹងកាយសម្បទារបស់កងកម្លាំង ព្រមទាំងបង្កើនស្មារតីសាមគ្គីភាព មិត្តភាព កិច្ចសហការល្អ និងការស្រឡាញ់រាប់អានគ្នាក្នុងជួរកងទ័ពជើងទឹក ដើម្បីរួមចំណែកបំពេញភារកិច្ចការពារជាតិប្រកបដោយប្រសិទ្ធភាព៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12624","languageVersionId":"5037","visibilityVersion":"2","versionToken":"a1.Mi9m1pOjvhUvW5pJaYkjoaSEEAXRiOENIeADZV8MRHY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-27T03:52:02Z"}