{"asset":"news","key":"8052","locale":"km","id":"news:8052:km","entityId":"news:8052","canonicalUrl":"https://www.kps-tv.com/km/news/detail/8052","state":"ready","title":"ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ដាំកូនឈើ ៥០០ដើម តាមបណ្តោយផ្លូវជាតិលេខ៥ បង្កើនសោភណ្ឌភាព និងលើកកម្ពស់បរិស្ថានបៃតង","summary":"ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលស្រុកសាមគ្គីមានជ័យ សហការជាមួយរដ្ឋបាលឃុំសេដ្ឋី និងរដ្ឋបាលឃុំស្វាយ បានរៀបចំពិធីដាំកូនឈើប្រភេទ ក្ងោក ចំនួន ៥០០ដើម តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីចំណុចភូមិស្ពានពោធិ៍ ឃុំសេដ្ឋី រហូតដល់រង្វង់មូលព្រះគោព្រះកែវ ឃុំស្វាយ ក្រោមការចូលរួមពីលោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ។ កម្មវិធីនេះមានការចូលរួមពីលោកនាយក និងនាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធាន និងអនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីសាលាស្រុក មេឃុំសេដ្ឋី និងមេឃុំស្វាយ ក្រុមប្រឹក្សាឃុំ មន្ត្រីរដ្ឋបាលឃុំទាំងពីរ ប្រជាការពារឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបអ្នកចូលរួម ៤៩៨នាក់។","body":"ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលស្រុកសាមគ្គីមានជ័យ សហការជាមួយរដ្ឋបាលឃុំសេដ្ឋី និងរដ្ឋបាលឃុំស្វាយ បានរៀបចំពិធីដាំកូនឈើប្រភេទ ក្ងោក ចំនួន ៥០០ដើម តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីចំណុចភូមិស្ពានពោធិ៍ ឃុំសេដ្ឋី រហូតដល់រង្វង់មូលព្រះគោព្រះកែវ ឃុំស្វាយ ក្រោមការចូលរួមពីលោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ។\n\n កម្មវិធីនេះមានការចូលរួមពីលោកនាយក និងនាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធាន និងអនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីសាលាស្រុក មេឃុំសេដ្ឋី និងមេឃុំស្វាយ ក្រុមប្រឹក្សាឃុំ មន្ត្រីរដ្ឋបាលឃុំទាំងពីរ ប្រជាការពារឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបអ្នកចូលរួម ៤៩៨នាក់។\n\n ការដាំកូនឈើលើកនេះ មានគោលបំណងលើកកម្ពស់សោភណ្ឌភាពតាមដងផ្លូវ សំដៅបង្កើតបរិស្ថានបៃតង ស្អាត និងទាក់ទាញ ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើ និងរួមគ្នាអភិរក្សធនធានធម្មជាតិ សម្រាប់ជាប្រយោជន៍ដល់សហគមន៍ និងមនុស្សជំនាន់ក្រោយ៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12583","languageVersionId":"4933","visibilityVersion":"2","versionToken":"a1.HHAKQFoM2iIS6UjfYrqg4MM5cVei0VMzxt-IHT4huMs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-28T07:07:25Z"}