{"asset":"news","key":"8066","locale":"km","id":"news:8066:km","entityId":"news:8066","canonicalUrl":"https://www.kps-tv.com/km/news/detail/8066","state":"ready","title":"អភិបាលខេត្តព្រះសីហនុ៖ វេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦នឹងភ្ជាប់ភាពរឹងមាំរវាងក្រុមហ៊ុនទេសចរណ៍កម្ពុជា-ចិនកាន់តែច្រើនបន្ថែម","summary":"ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអះអាងថា វេទិការធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦ នឹងផ្សារភ្ជាប់ភាពរឹងមាំរវាងក្រុមហ៊ុនទេសចរណ៍កម្ពុជា-ចិនកាន់តែច្រើនបន្ថែម និងផ្គូផ្គងរវាងអ្នកលក់ក្នុងខេត្តព្រះសីហនុ និងអ្នកទិញក្នុងទីផ្សារប្រទេសចិន ដើម្បីរៀបចំកញ្ចប់ទេសចរណ៍ថ្មីៗ។ ការថ្លែងរបស់ឯកឧត្តម ម៉ាង ស៊ីណេត បានធ្វើឡើងក្នុងវេទិការធុរកិច្ចទេសចណ៍ឆ្នាំ២០២៦ និងដំណើរកម្សាន្តទេសចរណ៍ចិនមកកាន់ខេត្តព្រះសីហនុ ក្រោមប្រធានបទ៖ «ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ-កម្ពុជា» ក្រោមអធិបតភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ។","body":"ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអះអាងថា វេទិការធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦ នឹងផ្សារភ្ជាប់ភាពរឹងមាំរវាងក្រុមហ៊ុនទេសចរណ៍កម្ពុជា-ចិនកាន់តែច្រើនបន្ថែម និងផ្គូផ្គងរវាងអ្នកលក់ក្នុងខេត្តព្រះសីហនុ និងអ្នកទិញក្នុងទីផ្សារប្រទេសចិន ដើម្បីរៀបចំកញ្ចប់ទេសចរណ៍ថ្មីៗ។\nការថ្លែងរបស់ឯកឧត្តម ម៉ាង ស៊ីណេត បានធ្វើឡើងក្នុងវេទិការធុរកិច្ចទេសចណ៍ឆ្នាំ២០២៦ និងដំណើរកម្សាន្តទេសចរណ៍ចិនមកកាន់ខេត្តព្រះសីហនុ ក្រោមប្រធានបទ៖ «ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ-កម្ពុជា» ក្រោមអធិបតភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ។ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យមានការបង្កើតផលិតផលទេសចរណ៍ថ្មីៗដ៏ទាក់ទាញ និងការលុបបំបាត់ឧបសគ្គខាងផ្នែកភាសា និងការធ្វើដំណើរ ដើម្បីផ្តល់សេវាបដិសណ្ឋារកិច្ចឱ្យកាន់តែល្អប្រសើរ និងលើកទឹកចិត្តឱ្យមានការរៀបចំនិងផ្លាស់ប្តូរដំណើរកម្សាន្ត (Fam Trip) ដល់ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ចិន ដែលផ្តល់បទពិសោធន៍និងផ្សព្វផ្សាយបន្តឱ្យមានប្រសិទ្ធភាព។\nឯកឧត្តមម៉ាង ស៊ីណេត បានគូសបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តព្រះសីហនុ បាននិងកំពុងអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ដើម្បីផ្តល់ការលើកទឹកចិត្ត និងគាំទ្រដល់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិនមកបណ្តា្កក់ទុនលើវិស័យទេសចរណ៍ ឧស្សាហកម្ម និងវិស័យផ្សេងៗទៀតក្នុងការដោះស្រាយអគារជាប់គាំងក្នុងខេត្តព្រះសីហនុ។\nឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ឯកឧត្តមនឹងបន្តខិតខំពង្រឹងការតភ្ជាប់បណ្តាញផ្លូវទេសចរណ៍ទាំងតាមផ្លូវអាកាស ផ្លូវទឹក ផ្លូវដែក និងផ្លូវគោក ពិសេសការផ្សព្វផ្សាយទេសចរណ៍ដែលជួយដល់ការបង្កើនជើងហោះហើរត្រង់រវាងខេត្តព្រះសីហនុ និងទីក្រុងនានានៃប្រទេសចិន ដើម្បីបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរ។\nសម្រាប់ឯកឧត្តម ម៉ាង ស៊ីណេត ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះភ្ញៀវទេសចគ្រប់ជាតិសាសន៍ ជាពិសេសភ្ញៀវទេសចរចិនដែលអញ្ជើញមកទស្សនាកម្សាន្តនៅខេត្តព្រះសីហនុ។\nសូមជម្រាបថា វេទិការធុរកិច្ចទេសចណ៍ឆ្នាំ២០២៦ និងដំណើរកម្សាន្តទេសចរណ៍ចិនមកកាន់ខេត្តព្រះសីហនុ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី២៩ថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែកក្កដា ដើម្បីផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង (Green Season) ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចិនមកទស្សនាកម្សាន្តនៅខេត្តព្រះសីហនុ បង្កើនការហោះហើរត្រង់ ទាក់ទាញវិនិយោគិន និងបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ចទេសចរឱ្យកាន់តែប្រសើរឡើង៕\nអត្ថបទ៖ ង៉ែត ពិសាន្ត\n រូបភាព៖ ក្រុមការងារKPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12571","languageVersionId":"4897","visibilityVersion":"2","versionToken":"a1.GF5FIoFekOfOd7LJOuTA6tYUl05xqXPrjerR3yxDnhA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-29T06:11:22Z"}