{"asset":"news","key":"8076","locale":"km","id":"news:8076:km","entityId":"news:8076","canonicalUrl":"https://www.kps-tv.com/km/news/detail/8076","state":"ready","title":"វេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦ ជំរុញទេសចរចិន និងលើកកម្ពស់សក្ដានុពលទេសចរណ៍ខេត្តព្រះសីហនុ","summary":"ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ បានរៀបចំ វេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ជាតិ-អន្តរជាតិ ប្រមាណ ២៥០នាក់។ វេទិកានេះមានគោលបំណងផ្សព្វផ្សាយសក្ដានុពល ទេសចរណ៍រដូវកាលបៃតង (Green Season) របស់ខេត្តព្រះសីហនុ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទីផ្សារចិន ជំរុញការបើកជើងហោះហើរត្រង់ បង្កើនការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា និងចិន។","body":"ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ បានរៀបចំ វេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ជាតិ-អន្តរជាតិ ប្រមាណ ២៥០នាក់។\nវេទិកានេះមានគោលបំណងផ្សព្វផ្សាយសក្ដានុពល ទេសចរណ៍រដូវកាលបៃតង (Green Season) របស់ខេត្តព្រះសីហនុ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទីផ្សារចិន ជំរុញការបើកជើងហោះហើរត្រង់ បង្កើនការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា និងចិន។\nក្នុងឱកាសនោះ ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍បានធ្វើបទបង្ហាញអំពីកញ្ចប់ទេសចរណ៍ថ្មីៗ និងសក្ដានុពលរបស់ខេត្តព្រះសីហនុ ដែលមានហេដ្ឋារចនាសម្ព័ន្ធទំនើប រួមមានផ្លូវល្បឿនលឿន កំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ និងប្រព័ន្ធដឹកជញ្ជូនដ៏មានប្រសិទ្ធភាព។ ខេត្តនេះក៏សម្បូរទៅដោយធនធានទេសចរណ៍ធម្មជាតិ ដូចជា ឆ្នេរសមុទ្រស្រស់ស្អាត កោះ ឧទ្យានជាតិ ទឹកធ្លាក់ និងព្រៃកោងកាង ដែលជាចំណុចទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។\nលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ខេត្តកំពុងផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាពបដិសណ្ឋារកិច្ច សេវាកម្មទេសចរណ៍ អនាម័យ បរិស្ថាន និងការអនុវត្តស្តង់ដារទេសចរណ៍ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាខេត្តព្រះសីហនុ និងកម្ពុជាកាន់តែច្រើននាពេលអនាគត។\nអត្ថបទ៖ ប៉ៃ សុឃីម\n រូបភាព៖ ក្រុមការងារKPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12565","languageVersionId":"4879","visibilityVersion":"2","versionToken":"a1.M-d9d-7AsjzPEFtVjeHqafygjLnCKYCEJTvnslNETH4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-29T10:35:49Z"}