# វេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦ ជំរុញទេសចរចិន និងលើកកម្ពស់សក្ដានុពលទេសចរណ៍ខេត្តព្រះសីហនុ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/8076>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12565","languageVersionId":"4879","visibilityVersion":"2","versionToken":"a1.M-d9d-7AsjzPEFtVjeHqafygjLnCKYCEJTvnslNETH4"}

Original publication: 2026-07-29T10:35:49Z

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ បានរៀបចំ វេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ជាតិ-អន្តរជាតិ ប្រមាណ ២៥០នាក់។ វេទិកានេះមានគោលបំណងផ្សព្វផ្សាយសក្ដានុពល ទេសចរណ៍រដូវកាលបៃតង (Green Season) របស់ខេត្តព្រះសីហនុ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទីផ្សារចិន ជំរុញការបើកជើងហោះហើរត្រង់ បង្កើនការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា និងចិន។

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ បានរៀបចំ វេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ជាតិ-អន្តរជាតិ ប្រមាណ ២៥០នាក់។
វេទិកានេះមានគោលបំណងផ្សព្វផ្សាយសក្ដានុពល ទេសចរណ៍រដូវកាលបៃតង (Green Season) របស់ខេត្តព្រះសីហនុ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទីផ្សារចិន ជំរុញការបើកជើងហោះហើរត្រង់ បង្កើនការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា និងចិន។
ក្នុងឱកាសនោះ ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍បានធ្វើបទបង្ហាញអំពីកញ្ចប់ទេសចរណ៍ថ្មីៗ និងសក្ដានុពលរបស់ខេត្តព្រះសីហនុ ដែលមានហេដ្ឋារចនាសម្ព័ន្ធទំនើប រួមមានផ្លូវល្បឿនលឿន កំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ និងប្រព័ន្ធដឹកជញ្ជូនដ៏មានប្រសិទ្ធភាព។ ខេត្តនេះក៏សម្បូរទៅដោយធនធានទេសចរណ៍ធម្មជាតិ ដូចជា ឆ្នេរសមុទ្រស្រស់ស្អាត កោះ ឧទ្យានជាតិ ទឹកធ្លាក់ និងព្រៃកោងកាង ដែលជាចំណុចទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ខេត្តកំពុងផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាពបដិសណ្ឋារកិច្ច សេវាកម្មទេសចរណ៍ អនាម័យ បរិស្ថាន និងការអនុវត្តស្តង់ដារទេសចរណ៍ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាខេត្តព្រះសីហនុ និងកម្ពុជាកាន់តែច្រើននាពេលអនាគត។
អត្ថបទ៖ ប៉ៃ សុឃីម
 រូបភាព៖ ក្រុមការងារKPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


