{"asset":"news","key":"8084","locale":"km","id":"news:8084:km","entityId":"news:8084","canonicalUrl":"https://www.kps-tv.com/km/news/detail/8084","state":"ready","title":"EDC៖តំបន់មួយចំនួននៅភ្នំពេញនិងខេត្តកណ្តាលអាចមានការរអាក់រអួលចរន្តអគ្គិសនីដល់ថ្ងៃ២សីហា","summary":"ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមានតំបន់មួយចំនួន និងក្រុងតាខ្មៅ ក្រុងអរិយក្សត្រ រួមទាំងស្រុកមុខកំពូល ខេត្តកណ្តាល អាចនឹងមានការរអាក់រអួលចរន្តអគ្គសនី ចាប់ពីថ្ងៃទៅ៣០ ខែកក្កដារហូតដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា (EDC)។","body":"ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមានតំបន់មួយចំនួន និងក្រុងតាខ្មៅ ក្រុងអរិយក្សត្រ រួមទាំងស្រុកមុខកំពូល ខេត្តកណ្តាល អាចនឹងមានការរអាក់រអួលចរន្តអគ្គសនី ចាប់ពីថ្ងៃទៅ៣០ ខែកក្កដារហូតដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា (EDC)។\n\nការបង្កឱ្យមានការរអាក់រអួលចរន្តអគ្គិសនីបែបនេះ ដោយសារតែអគ្គិសនីកម្ពុជាអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ខណៈមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណា ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតនោះទេ៕\n\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12556","languageVersionId":"4852","visibilityVersion":"2","versionToken":"a1.FpXWCbUZKbBH79Eq-IhJC6Ruee4yW4-KthTHV2_xZPo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-30T03:45:50Z"}