{"asset":"news","key":"8086","locale":"km","id":"news:8086:km","entityId":"news:8086","canonicalUrl":"https://www.kps-tv.com/km/news/detail/8086","state":"ready","title":"ប្រតិភូចិន៥២នាក់មកពីខេត្តគ័ងតុង ទីក្រុងឆឹងទូ ទីក្រុងសៀងហៃ និងខេត្តហៃណានមកទស្សនកិច្ចតំបន់ទេសចរណ៍ក្នុងខេត្តព្រះសីហនុ","summary":"ដើម្បីសិក្សាស្វែងយល់ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ គណៈប្រតិភូចិនចំនួន៥២នាក់មកពីខេត្តគ័ងតុង (Guangdong) ទីក្រុងឆឹងទូ (Chengdu) ទីក្រុងសៀងហៃ (Shanghai) និងខេត្តហៃណាន (Hainan) បានមកបំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីតំបន់ទេសចរណ៍ និងវប្បធម៌ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិនទាំង៥២នាក់នេះ បានធ្វើឡើងក្រោមការដឹកនាំ និងសម្របសម្រួលពីលោកស្រី ណៃ សាលី នាយករងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយសក្តានុពល បង្ហាញពីភាពទាក់ទាញនៃតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រទៅកាន់ទីផ្សារទេសចរណ៍ចិន ពិសេសដើម្បីបង្កើនទំនុកចិត្តនិងទាក់ទាញអ្នកវិនិយោគិនចិនឱ្យមកបណ្តាក់ទុនលើវិស័យទេសចរណ៍ និងសេវាកម្មក្នុងខេត្តព្រះសីហនុ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងខេត្តព្រះសីហនុ និងបណ្តាខេត្ត-ក្រុងនៃប្រទេសចិន។","body":"ដើម្បីសិក្សាស្វែងយល់ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ គណៈប្រតិភូចិនចំនួន៥២នាក់មកពីខេត្តគ័ងតុង (Guangdong) ទីក្រុងឆឹងទូ (Chengdu) ទីក្រុងសៀងហៃ (Shanghai) និងខេត្តហៃណាន (Hainan) បានមកបំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីតំបន់ទេសចរណ៍ និងវប្បធម៌ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។\n\nដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិនទាំង៥២នាក់នេះ បានធ្វើឡើងក្រោមការដឹកនាំ និងសម្របសម្រួលពីលោកស្រី ណៃ សាលី នាយករងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយសក្តានុពល បង្ហាញពីភាពទាក់ទាញនៃតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រទៅកាន់ទីផ្សារទេសចរណ៍ចិន ពិសេសដើម្បីបង្កើនទំនុកចិត្តនិងទាក់ទាញអ្នកវិនិយោគិនចិនឱ្យមកបណ្តាក់ទុនលើវិស័យទេសចរណ៍ និងសេវាកម្មក្នុងខេត្តព្រះសីហនុ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងខេត្តព្រះសីហនុ និងបណ្តាខេត្ត-ក្រុងនៃប្រទេសចិន។\n\nបើតាមបេសកកម្មរបស់គណៈប្រតិភូចិនដែលមានការសម្របសម្រួលជូនពីលោកស្រី ណៃ សាលី បានដល់ទីតាំងសំខាន់ៗចំនួន៤ នៅក្នុងខេត្តព្រះសីហនុ។ ទី១. វត្តឥន្ទញ្ញាណហៅវត្តក្រោម ប្រតិភូបានទស្សនា និងស្វែងយល់ពីផ្នែកសាសនា វប្បធម៌ និងស្ថាបត្យកម្មខ្មែរបុរាណ ព្រមទាំងសិល្បៈចាក់ពុម្ព និងគំនូររៀបរាប់ពីប្រវត្តិព្រះពុទ្ធសាសនា, ទី២. តំបន់ឆ្នេរស្អាត៖ ឆ្នេរកែច្នៃ និងរៀបចំអនាម័យបរិស្ថាន ដែលរដ្ឋបាលខេត្តចង់បង្ហាញពីភាពស្រស់ស្អាតនៃឆ្នេរសមុទ្រ ខ្យល់អាកាសបរិសុទ្ធ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឆ្នេរ និងវិធានការថែរក្សាអនាម័យបរិស្ថាន ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។\n\nចំណែក ទី៣. រូបសំណាកព្រះថោងនាងនាគ៖ ក្នុងនោះមន្រ្តីជំនាញបានណែនាំប្រតិភូឱ្យបានស្គាល់ពីនិមិត្តរូបនៃវប្បធម៌ និងប្រវត្តិសាស្ត្រដូនតាខ្មែរ តាមរយៈរូបសំណាកដ៏ធំស្កឹមស្កៃនៅលើដងផ្លូវមាត់សមុទ្រ ដែលជាចំណុចទាក់ទាញដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរមកថតរូបភាព និងទី៤. កោះរាជបុត្រ៖ រដ្ឋបាលខេត្តចង់បង្ហាញប្រតិភូនូវទស្សនា និងស្វែងយល់ពីសក្តានុពលទេសចរណ៍ធម្មជាតិ សមុទ្រ ការអភិវឌ្ឍន៍តំបន់កោះ និងឱកាសវិនិយោគលើសេវាកម្មកម្សាន្តតាមសមុទ្រ។\n\nលោកស្រី ណៃ សាលី បានបង្ហាញក្តីរំពឹងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិននាពេលនេះ នឹងជួយជំរុញការផ្សព្វផ្សាយព័ត៌មានពិតអំពីសន្តិសុខសុវត្ថិភាព និងភាពទាក់ទាញនៃខេត្តព្រះសីហនុទៅកាន់ប្រជាជន និងអ្នកវិនិយោគចិនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕\n\nអត្ថបទ៖ ង៉ែត ពិសាន្ត\nរូបភាព៖ ក្រុមការងារ KPS99 ខេត្តព្រះសីហនុ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12554","languageVersionId":"4846","visibilityVersion":"2","versionToken":"a1.pT99Rl9UA3eRfZDJ5dMd5zVfjldBSQGEXCZiKPtOlrY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-30T08:05:40Z"}