{"asset":"news","key":"8092","locale":"km","id":"news:8092:km","entityId":"news:8092","canonicalUrl":"https://www.kps-tv.com/km/news/detail/8092","state":"ready","title":"ក្រុមការងារបច្ចេកទេសនាយកដ្ឋានសំណង់ ចុះពិនិត្យគុណភាព សុវត្ថិភាព និងប្រព័ន្ធបង្ការអគ្គិភ័យ នៅការដ្ឋានសាងសង់មជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារអាស៊ី","summary":"ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានសំណង់ នៃអគ្គនាយកដ្ឋានសំណង់ សហការជាមួយតំណាងម្ចាស់សំណង់ និងក្រុមហ៊ុនសាងសង់ បានចុះពិនិត្យការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន ដែលតំណាងដោយលោកស្រី សូ សាតូ នាយិកាអង្គការបេះដូងជប៉ុន ស្ថិតនៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ការចុះពិនិត្យនេះ មានគោលបំណងតាមដាន និងលើកកម្ពស់គុណភាពសំណង់ ការអនុវត្តស្តង់ដារសុវត្ថិភាពការងារ ព្រមទាំងការរៀបចំប្រព័ន្ធបង្ការ និងការពារគ្រោះអគ្គិភ័យ ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងបទប្បញ្ញត្តិជាធរមាន ដើម្បីធានាថា ការសាងសង់ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពខ្ពស់។","body":"ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានសំណង់ នៃអគ្គនាយកដ្ឋានសំណង់ សហការជាមួយតំណាងម្ចាស់សំណង់ និងក្រុមហ៊ុនសាងសង់ បានចុះពិនិត្យការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន ដែលតំណាងដោយលោកស្រី សូ សាតូ នាយិកាអង្គការបេះដូងជប៉ុន ស្ថិតនៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។\n\n ការចុះពិនិត្យនេះ មានគោលបំណងតាមដាន និងលើកកម្ពស់គុណភាពសំណង់ ការអនុវត្តស្តង់ដារសុវត្ថិភាពការងារ ព្រមទាំងការរៀបចំប្រព័ន្ធបង្ការ និងការពារគ្រោះអគ្គិភ័យ ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងបទប្បញ្ញត្តិជាធរមាន ដើម្បីធានាថា ការសាងសង់ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពខ្ពស់។\n\n សកម្មភាពនេះក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់អាជ្ញាធរជំនាញ ក្នុងការត្រួតពិនិត្យ និងជំរុញការអនុវត្តសំណង់ឱ្យមានគុណភាព សុវត្ថិភាព និងអាចប្រើប្រាស់បានប្រកបដោយទំនុកចិត្ត សម្រាប់បម្រើវិស័យសុខាភិបាល និងសង្គម៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12550","languageVersionId":"4834","visibilityVersion":"2","versionToken":"a1.eWzUJzQYzB2pD4LuECbNQsjB3s94LT9kCH4No4wVW6I"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-30T09:00:35Z"}