{"asset":"news","key":"8093","locale":"km","id":"news:8093:km","entityId":"news:8093","canonicalUrl":"https://www.kps-tv.com/km/news/detail/8093","state":"ready","title":"ស្ពានបេតុងថ្មីឆ្លងស្ទឹងពោធិ៍សាត់ សម្រេចបាន ៩៥% គ្រោងដាក់ឱ្យប្រើប្រាស់មុនបុណ្យភ្ជុំបិណ្ឌ","summary":"ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់ស្ពានបេតុងថ្មី ប្រវែង១៤៤ម៉ែត្រ ទទឹង១០ម៉ែត្រ ឆ្លងកាត់ស្ទឹងពោធិ៍សាត់ ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ស្ពាននេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងសាងសង់ដោយកងវិស្វកម្ម ក្រសួងការពារជាតិ។","body":"ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់ស្ពានបេតុងថ្មី ប្រវែង១៤៤ម៉ែត្រ ទទឹង១០ម៉ែត្រ ឆ្លងកាត់ស្ទឹងពោធិ៍សាត់ ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។\n\n ស្ពាននេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងសាងសង់ដោយកងវិស្វកម្ម ក្រសួងការពារជាតិ។ គិតមកដល់ពេលនេះ ការសាងសង់សម្រេចបានប្រមាណ ៩៥% ហើយ និងគ្រោងបញ្ចប់ទាំងស្រុងមុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។\n\n បន្ទាប់ពីបញ្ចប់ ស្ពាននឹងត្រូវបំពាក់ភ្លើងបំភ្លឺ LED ដើរដោយថាមពលពន្លឺព្រះអាទិត្យ (Solar) ដើម្បីបង្កើនសុវត្ថិភាព និងសោភ័ណភាពនៅពេលយប់។\n ស្ពានបេតុងថ្មីនេះ នឹងជំនួសស្ពានដែកបាឡេចាស់ដែលមានសភាពទ្រុឌទ្រោម និងជួយសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ក៏ដូចជាជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងការតភ្ជាប់គមនាគមន៍រវាងស្រុកភ្នំក្រវាញ និងតំបន់ជុំវិញ ឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12549","languageVersionId":"4831","visibilityVersion":"2","versionToken":"a1.vSz-7vMRKbAss1SbpfvZUNbRgK8a026b7DrsvYFTzYM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-30T09:26:31Z"}