{"asset":"news","key":"8094","locale":"km","id":"news:8094:km","entityId":"news:8094","canonicalUrl":"https://www.kps-tv.com/km/news/detail/8094","state":"ready","title":"ទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវនៅបាត់ដំបង ជំរុញការបែងចែកទឹកប្រកបដោយសមធម៌","summary":"តបតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពបូមទឹកសង្គ្រោះដំណាំស្រូវ ដែលកំពុងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត នៅភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានជម្រាបជូនប្រជាកសិករថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ចំពោះការដោះស្រាយបញ្ហាខ្វះទឹក ដោយចាត់ទុកការអន្តរាគមន៍ផ្គត់ផ្គង់ទឹកសង្គ្រោះដំណាំស្រូវជាកិច្ចការបន្ទាន់ និងបានណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ខិតខំអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយការខូចខាតផលដំណាំរបស់ប្រជាកសិករ។","body":"តបតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពបូមទឹកសង្គ្រោះដំណាំស្រូវ ដែលកំពុងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត នៅភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។\n\nក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានជម្រាបជូនប្រជាកសិករថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ចំពោះការដោះស្រាយបញ្ហាខ្វះទឹក ដោយចាត់ទុកការអន្តរាគមន៍ផ្គត់ផ្គង់ទឹកសង្គ្រោះដំណាំស្រូវជាកិច្ចការបន្ទាន់ និងបានណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ខិតខំអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយការខូចខាតផលដំណាំរបស់ប្រជាកសិករ។\nឯកឧត្តមកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាកសិករដែលមានដំណាំស្រូវនៅតំបន់ខាងក្រោម សូមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំការបែងចែកទឹកតាមវេន និងប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថា ទឹកអាចទៅដល់ស្រែរបស់ប្រជាកសិករគ្រប់គ្នា និងសម្រាលផលប៉ះពាល់ពីគ្រោះរាំងស្ងួតឱ្យបានជាអតិបរមា៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12548","languageVersionId":"4828","visibilityVersion":"2","versionToken":"a1.N0AvNkNmzQZS8MItiqv2ciktqdW7vEZdAxitcBkR7MI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-30T09:40:51Z"}