{"asset":"news","key":"8104","locale":"km","id":"news:8104:km","entityId":"news:8104","canonicalUrl":"https://www.kps-tv.com/km/news/detail/8104","state":"ready","title":"​ជំនន់ទឹកភ្លៀងនៅក្រុងកោះរ៉ុង ប៉ះពាល់ពលរដ្ឋ ២២គ្រួសារ បណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធ បង្គោលភ្លើង និងបណ្តាញអគ្គិសនីរងការខូចខាតយ៉ាងធ្ងន់ធ្ងរ","summary":"ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីមន្ទីរ-អង្គភាពជំនាញ ចុះពិនិត្យ និងជំរុញការពន្លឿនការតម្លើងបង្គោលភ្លើងអគ្គិសនីឡើងវិញ នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង បន្ទាប់ពីរងការខូចខាតដោយសារភ្លៀងធ្លាក់ខ្លាំង និងជំនន់ទឹកភ្លៀងកាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៦។ ជាមួយគ្នានេះ លោក រាជ សុវណ្ណ អភិបាលក្រុងកោះរ៉ុង បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកក៏បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ចុះពិនិត្យដោយផ្ទាល់នៅតាមតំបន់រងគ្រោះ ដើម្បីវាយតម្លៃការខូចខាត និងរៀបចំវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា។","body":"ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីមន្ទីរ-អង្គភាពជំនាញ ចុះពិនិត្យ និងជំរុញការពន្លឿនការតម្លើងបង្គោលភ្លើងអគ្គិសនីឡើងវិញ នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង បន្ទាប់ពីរងការខូចខាតដោយសារភ្លៀងធ្លាក់ខ្លាំង និងជំនន់ទឹកភ្លៀងកាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៦។\n\nជាមួយគ្នានេះ លោក រាជ សុវណ្ណ អភិបាលក្រុងកោះរ៉ុង បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកក៏បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ចុះពិនិត្យដោយផ្ទាល់នៅតាមតំបន់រងគ្រោះ ដើម្បីវាយតម្លៃការខូចខាត និងរៀបចំវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា។\n\nរដ្ឋបាលក្រុងកោះរ៉ុង កំពុងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីពន្លឿនការជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត ស្តារប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅប្រក្រតីឡើងវិញ។\nសូមបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងចាប់ពីទាបភ្លឺថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានបង្កឱ្យមានជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង បណ្តាលឱ្យផ្លូវថ្នល់ ស្ពានឈើ លូទឹក បង្គោលភ្លើង និងបណ្តាញអគ្គិសនីរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ ផ្ទះប្រជាពលរដ្ឋ ហាងលក់ទំនិញ ភោជនីយដ្ឋាន បឹងកាឡូ និងទូកមួយចំនួនក៏ទទួលរងផលប៉ះពាល់ផងដែរ។\nតាមរបាយការណ៍របស់គ្រោះមហន្តរាយក្រុង បានប៉ះពាល់ដល់ប្រជាពលរដ្ឋសរុប ២២គ្រួសារ នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម។ ទោះបីមានការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនក៏ដោយ មិនមានអ្នករងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ អាជ្ញាធរមូលដ្ឋានបានត្រៀមកម្លាំងប្រជាការពារ និងកម្លាំងនគរបាលប្រចាំគោលដៅ ដើម្បីអន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ព្រមទាំងបន្តតាមដានស្ថានភាពអាកាសធាតុ និងជំរុញការស្តារហេដ្ឋារចនាសម្ព័ន្ធឱ្យបានឆាប់រហ័សឡើងវិញផងដែរ៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12542","languageVersionId":"4810","visibilityVersion":"2","versionToken":"a1.NnXQ4CPLlibxpfki7w5EATWJHmiHfUkuWWi3qBAzHnM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-31T07:13:39Z"}