{"asset":"news","key":"8107","locale":"km","id":"news:8107:km","entityId":"news:8107","canonicalUrl":"https://www.kps-tv.com/km/news/detail/8107","state":"ready","title":"ប្រមុខការទូតកម្ពុជានឹងទៅចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៣នៅម៉ាឡេស៊ីនាដើមខែសីហានេះ!","summary":"ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមធ្វើជា សហប្រធាននៃកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងម៉ាឡេស៊ី លើកទី៣ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី០៣ ដល់ទី០៤ ខែសីហា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដានេះ។","body":"ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមធ្វើជា សហប្រធាននៃកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងម៉ាឡេស៊ី លើកទី៣ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី០៣ ដល់ទី០៤ ខែសីហា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដានេះ។\n\n ការគ្រោងទៅបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ដាតុ ស៊េរី យូតាមា ហាជី មហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីការបរទេស នៃប្រទេសម៉ាឡេស៊ី។\n\n បើតាមក្រសួងការបរទេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រមទាំងធ្វើជាសហប្រធានជាមួយ ឯកឧត្តម មហាម៉ាដ ហាហ្សាន ក្នុង កិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-ម៉ាឡេស៊ី លើកទី៣។\n\n កិច្ចប្រជុំគណៈកម្មការចម្រុះ លើកទី៣ នឹងពិនិត្យគ្រប់ជ្រុងជ្រោយលើវឌ្ឍនភាព ដែលសម្រេចបានក្នុងការអនុវត្តកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះ លើកទី២ និងកិច្ចព្រមព្រៀងនានាដែល បានឯកភាពនាពេលកន្លងមក។ កិច្ចប្រជុំនេះ នឹងដាក់ចេញនូវវិធានជាក់លាក់បន្ថែម ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀតលើវិស័យជាច្រើន ដែលនឹងផ្តល់នូវ សន្ទុះបន្ថែមថ្មីដល់ទំនាក់ទំនងដ៏រឹងមាំ និងពហុវិស័យ រវាងកម្ពុជា និងម៉ាឡេស៊ី។\n\n ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ ប្រជាជននៃប្រទេសទាំងពីរ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់ សន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12532","languageVersionId":"4794","visibilityVersion":"2","versionToken":"a1.5H0YZNL4dGuHd0JH7nLZNwSg6umBcai5LiF6MnHMty0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-31T08:06:12Z"}