{"asset":"news","key":"8115","locale":"km","id":"news:8115:km","entityId":"news:8115","canonicalUrl":"https://www.kps-tv.com/km/news/detail/8115","state":"ready","title":" រដ្ឋបាលស្រុកព្រៃនប់ អំពាវនាវប្រជាពលរដ្ឋរួមគ្នាថែរក្សាបរិស្ថាន ដើម្បីស្រុកស្អាត និងគួរឱ្យរស់នៅ","summary":"នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានដឹកនាំក្រុមការងារចុះពិនិត្យ និងសម្អាតសំរាមដែលកកស្ទះនៅតាមទីសាធារណៈ ក្នុងគោលបំណងលើកកម្ពស់អនាម័យ សោភ័ណភាព និងការថែរក្សាបរិស្ថាន សំដៅប្រែក្លាយស្រុកព្រៃនប់ឱ្យក្លាយជាតំបន់ស្អាត មានរបៀបរៀបរយ និងប្រកបដោយគុណភាពជីវិតល្អសម្រាប់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ រដ្ឋបាលស្រុកព្រៃនប់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់លំនៅឋាន ម្ចាស់ផ្ទះជួល អាជីវករ និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមប្រើប្រាស់សេវាប្រមូលសំរាម និងអនុវត្តការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយការបោះចោលសំរាមដោយគ្មានសណ្តាប់ធ្នាប់ និងរួមចំណែកកសាងសហគមន៍ស្អាត បរិស្ថានបៃតង និងប្រកបដោយនិរន្តរភាព។","body":"នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានដឹកនាំក្រុមការងារចុះពិនិត្យ និងសម្អាតសំរាមដែលកកស្ទះនៅតាមទីសាធារណៈ ក្នុងគោលបំណងលើកកម្ពស់អនាម័យ សោភ័ណភាព និងការថែរក្សាបរិស្ថាន សំដៅប្រែក្លាយស្រុកព្រៃនប់ឱ្យក្លាយជាតំបន់ស្អាត មានរបៀបរៀបរយ និងប្រកបដោយគុណភាពជីវិតល្អសម្រាប់ប្រជាពលរដ្ឋ។\n ជាមួយគ្នានេះ រដ្ឋបាលស្រុកព្រៃនប់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់លំនៅឋាន ម្ចាស់ផ្ទះជួល អាជីវករ និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមប្រើប្រាស់សេវាប្រមូលសំរាម និងអនុវត្តការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយការបោះចោលសំរាមដោយគ្មានសណ្តាប់ធ្នាប់ និងរួមចំណែកកសាងសហគមន៍ស្អាត បរិស្ថានបៃតង និងប្រកបដោយនិរន្តរភាព។\n តម្លៃសេវាប្រមូលសំរាម\n • លំនៅឋាន៖ ៨,០០០–១០,០០០ រៀល/ខែ\n • បន្ទប់ជួល (១បន្ទប់)៖ ៦,០០០ រៀល/ខែ\n សូមចូលរួមអនុវត្ត៖\n • វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព។\n • ដាក់សំរាមនៅមុខលំនៅឋានតាមពេលវេលាកំណត់ ដើម្បីឱ្យក្រុមហ៊ុនប្រមូលសំរាមអាចបំពេញការងារបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។\n «ស្រុកព្រៃនប់ស្អាត គឺជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា»។\n សូមរួមគ្នាចាប់ផ្តើមពីទង្វើតូចៗនៅក្នុងគេហដ្ឋាន និងសហគមន៍របស់យើង ដើម្បីបង្កើតបរិស្ថានស្អាត ទីក្រុងមានសោភ័ណភាព និងអនាគតប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12521","languageVersionId":"4773","visibilityVersion":"2","versionToken":"a1.ocPokZTRmDE1h7OmmAiRsCofyH8c1TPbS9H94bCt1E8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-08-01T04:16:21Z"}