# កាន់តែងាយស្រួល! ពលរដ្ឋនៅព្រះសីហនុ មិនចាំបាច់ឡើងទៅធ្វើលិខិតឆ្លងដែននៅភ្នំពេញទៀតទេ ចាប់ពីពេលនេះមកធ្វើនៅក្រុងកំពង់សោមបាន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/8117>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12519","languageVersionId":"4767","visibilityVersion":"2","versionToken":"a1.EvL5eA3rXxKuNeKbn2AVm8d4LMCw9ZMQYx3AatILjo0"}

Original publication: 2026-08-01T05:57:40Z

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦នេះ សាខាលិខិតឆ្លងដែនប្រចាំខេត្តព្រះសីហនុ ក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅដាយម៉ិនផ្លាហ្សា ខេភីអេស ជាន់ទី៣។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា មានការអញ្ជើញចូលរួមទទួលស្វាគមន៍អមដំណើរពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងមន្រ្តីថ្នាក់ដឹកនាំខេត្តព្រះសីហនុមួយចំនួនទៀតផងដែរ។

 ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា សាខាធ្វើលិខិតឆ្លងដែនប្រចាំខេត្តព្រះសីហនុនេះ គឺផ្តោតលើការទទួលពាក្យ និងដំណើរការស្នើសុំលិខិតឆ្លងដែនធម្មតា រួមមាន៖ ការពិនិត្យឯកសារ ការថតរូប ការចាប់យកទិន្នន័យជីវមាត្រ ការទទួលពាក្យស្នើសុំ និងការណែនាំពាក់ព័ន្ធនឹងនីតិវិធី។ សេវាផ្តល់ជូនត្រូវអនុវត្តតាម គោលការណ៍នីតិវិធី និងស្តង់ដាការងារ។

 ឯកឧត្តម ស សុខា បានបញ្ជាក់ថា សម្រាប់ការធ្វើលិខិតឆ្លងដែននេះអាចធ្វើបាន ជាទូទៅប្រជាពលរដ្ឋ ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលនៅមានសុពលភាព និងឯកសារពាក់ព័ន្ធតាមករណីនីមួយៗ។ សម្រាប់កុមារ ត្រូវមានសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានកំណើត ឯកសារសម្គាល់ការស្នាក់នៅ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបស់ឪពុក ម្តាយ។
 ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍ជាច្រើនពីការធ្វើលិខិតឆ្លងដែននេះ រួមមាន៖ កាត់បន្ថយការចំណាយ និងពេលវេលា បង្កើនភាពងាយស្រួលក្នុងការទទួលសេវា ការកាត់បន្ថយភាពចង្អៀតនៅសាខាផ្សេងៗ ការពង្រឹងការផ្តល់សេវាឱ្យជិតមូលដ្ឋាន និងការលើកកម្ពស់ទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះសេវាសាធារណៈ៕

អត្ថបទ៖ ធី លីថូ
 រូបភាព៖ ទាវ វីឆាត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References