{"asset":"news","key":"8119","locale":"km","id":"news:8119:km","entityId":"news:8119","canonicalUrl":"https://www.kps-tv.com/km/news/detail/8119","state":"ready","title":"មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចូលរួមពិធីប្រគេនទៀនព្រះវស្សា និង ឧបត្ថម្ភដល់សិស្សានុសិស្ស លើកកម្ពស់វិស័យព្រះពុទ្ធសាសនា និងការអប់រំ","summary":"ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា ព្រមទាំងនាំយកទេយ្យទាន និងបច្ច័យបុណ្យមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន៣ ក្នុងក្រុងព្រះសីហនុ។ ក្នុងឱកាសនោះ ក៏មានការរៀបចំពិធីប្រគល់អំណោយឧបត្ថម្ភដល់ក្មួយៗសិស្សានុសិស្ស នៃសាលាបឋមសិក្សាអូរត្រេះ ដើម្បីលើកទឹកចិត្តដល់ការសិក្សា និងរួមចំណែកកែលម្អសុខុមាលភាពរបស់សិស្សក្នុងសហគមន៍។","body":"ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា ព្រមទាំងនាំយកទេយ្យទាន និងបច្ច័យបុណ្យមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន៣ ក្នុងក្រុងព្រះសីហនុ។\n\n ក្នុងឱកាសនោះ ក៏មានការរៀបចំពិធីប្រគល់អំណោយឧបត្ថម្ភដល់ក្មួយៗសិស្សានុសិស្ស នៃសាលាបឋមសិក្សាអូរត្រេះ ដើម្បីលើកទឹកចិត្តដល់ការសិក្សា និងរួមចំណែកកែលម្អសុខុមាលភាពរបស់សិស្សក្នុងសហគមន៍។\n\n ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។\n\n ការប្រារព្ធពិធីប្រគេនទៀនចំណាំព្រះវស្សា គឺជាប្រពៃណីដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋខ្មែរតែងតែប្រតិបត្តិជារៀងរាល់ឆ្នាំ ដើម្បីគាំទ្រដល់ព្រះសង្ឃក្នុងអំឡុងពេលគង់ចាំព្រះវស្សា។ ទន្ទឹមនឹងនេះ ការឧបត្ថម្ភដល់សិស្សានុសិស្សក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ចំពោះការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12514","languageVersionId":"4758","visibilityVersion":"2","versionToken":"a1.qpmaxEDibMTE-DSTTUmfXaIa-Mt6Ce0_oUX_qVEiyw8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-08-01T06:43:36Z"}