{"asset":"news","key":"8120","locale":"km","id":"news:8120:km","entityId":"news:8120","canonicalUrl":"https://www.kps-tv.com/km/news/detail/8120","state":"ready","title":"ក្រសួងកសិកម្ម បន្តលើកកម្ពស់ប្រសិទ្ធភាពការផ្ដល់សេវាសាធារណៈតាមប្រព័ន្ធបញ្ជរតែមួយជាតិ!","summary":"(ភ្នំពេញ)៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ឹក គឹមស្រូយ អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារផ្តល់សេវាស្នើសុំឯកសារនាំចូល នាំចេញ និងនាំឆ្លងកាត់ផលិតផលកសិកម្ម តាមប្រព័ន្ធបញ្ជរតែមួយជាតិ ដោយមានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីបង្គោលតំណាងអគ្គនាយកដ្ឋាននិងអង្គភាពពាក់ព័ន្ធក្រោមឱវាទរបស់ក្រសួង។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលដៅជំរុញលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញបញ្ជរតែមួយជាតិ ឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា ដល់អ្នកស្នើសុំនិងក្រុមហ៊ុនវិស័យឯកជន ស្របតាមអនុក្រឹត្យប្រព័ន្ធបញ្ជរតែមួយជាតិរបស់រាជរដ្ឋាភិបាល៕","body":"(ភ្នំពេញ)៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ឹក គឹមស្រូយ អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារផ្តល់សេវាស្នើសុំឯកសារនាំចូល នាំចេញ និងនាំឆ្លងកាត់ផលិតផលកសិកម្ម តាមប្រព័ន្ធបញ្ជរតែមួយជាតិ ដោយមានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីបង្គោលតំណាងអគ្គនាយកដ្ឋាននិងអង្គភាពពាក់ព័ន្ធក្រោមឱវាទរបស់ក្រសួង។\n\n កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលដៅជំរុញលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញបញ្ជរតែមួយជាតិ ឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា ដល់អ្នកស្នើសុំនិងក្រុមហ៊ុនវិស័យឯកជន ស្របតាមអនុក្រឹត្យប្រព័ន្ធបញ្ជរតែមួយជាតិរបស់រាជរដ្ឋាភិបាល៕\n\n ដោយ៖ ធី លីថូ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12513","languageVersionId":"4755","visibilityVersion":"2","versionToken":"a1.eU_DQHsCnCf7Dm85A1TmS2TaOJdr_dv1OmzeYmJHodY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-08-01T07:12:55Z"}