{"asset":"news","key":"8122","locale":"km","id":"news:8122:km","entityId":"news:8122","canonicalUrl":"https://www.kps-tv.com/km/news/detail/8122","state":"ready","title":"បង្ក្រាបទីតាំង Online Scams នៅក្រុងបាវិត! ឃាត់ខ្លួនជនសង្ស័យ ៣៨នាក់ ដកហូតកុំព្យូទ័រ និងទូរស័ព្ទជាច្រើនគ្រឿង","summary":"កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅផ្ទះជួលចំនួន ៣ទីតាំង ស្ថិតក្នុងភូមិបាវិតកណ្ដាល និងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យសរុប ៣៨នាក់។ ប្រតិបត្តិការនេះ អនុវត្តឡើងក្រោមការបញ្ជាដឹកនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។","body":"កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅផ្ទះជួលចំនួន ៣ទីតាំង ស្ថិតក្នុងភូមិបាវិតកណ្ដាល និងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យសរុប ៣៨នាក់។\nប្រតិបត្តិការនេះ អនុវត្តឡើងក្រោមការបញ្ជាដឹកនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។\nយោងតាមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានជនជាតិវៀតណាម ៣៤នាក់ (ស្រី ៧នាក់) និងជនជាតិបង់ក្លាដេស ៤នាក់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន រួមមាន កុំព្យូទ័រលើតុ (All-in-One) កុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ និងសម្ភារពាក់ព័ន្ធផ្សេងៗទៀត ដែលសង្ស័យប្រើប្រាស់សម្រាប់សកម្មភាពឆបោកតាមអនឡាញ។\nបច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈទីតាំងប្រព្រឹត្តបទល្មើសទាំង៣ ត្រូវបានបិទស៊ីលជាបណ្ដោះអាសន្ន ដើម្បីបន្តការស៊ើបអង្កេត៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12497","languageVersionId":"4736","visibilityVersion":"2","versionToken":"a1.v0jBvVmwowg-hlWq_1dKsRjxDl_kIUQdhtNP5Xgldro"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-08-01T08:58:06Z"}