{"asset":"news","key":"8125","locale":"km","id":"news:8125:km","entityId":"news:8125","canonicalUrl":"https://www.kps-tv.com/km/news/detail/8125","state":"ready","title":"ធនាគារជាតិប្រកាសបន្តប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែកយកប្រាក់រៀលថ្មីជូនសាធារណជនទូទាំងប្រទេស","summary":"ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ បានប្រកាសបន្តប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក យកក្រដាសប្រាក់រៀលថ្មី ជូនសាធារណជន ដោយមិនគិតថ្លៃ ជាប់ជាប្រចាំនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្តទូទាំងប្រទេស រៀងរាល់ម៉ោងធ្វើការ និងតាមយុទ្ធនាការប្តូរក្រដាសប្រាក់រៀលនៅទីកន្លែងផ្សេងៗ។ បន្ថែមលើសកម្មភាពប្តូរក្រដាសរៀលខាងលើ គ្រប់សាខាធនាគារជាតិនៃកម្ពុជា ក៏ចូលរួមសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងការខូចខាតលើក្រដាសប្រាក់រៀលដោយសារកត្តាហានិភ័យផ្សេងៗ ដូចជាភ្លើងឆេះ និងកណ្តៀរកោរកណ្តុរកាត់ជាដើមផងដែរ។","body":"ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ បានប្រកាសបន្តប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក យកក្រដាសប្រាក់រៀលថ្មី ជូនសាធារណជន ដោយមិនគិតថ្លៃ ជាប់ជាប្រចាំនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្តទូទាំងប្រទេស រៀងរាល់ម៉ោងធ្វើការ និងតាមយុទ្ធនាការប្តូរក្រដាសប្រាក់រៀលនៅទីកន្លែងផ្សេងៗ។\n\n បន្ថែមលើសកម្មភាពប្តូរក្រដាសរៀលខាងលើ គ្រប់សាខាធនាគារជាតិនៃកម្ពុជា ក៏ចូលរួមសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងការខូចខាតលើក្រដាសប្រាក់រៀលដោយសារកត្តាហានិភ័យផ្សេងៗ ដូចជាភ្លើងឆេះ និងកណ្តៀរកោរកណ្តុរកាត់ជាដើមផងដែរ។ \n\n ជាក់ស្តែង នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ សាខាធនាគារជាតិនៃកម្ពុជាខេត្តតាកែវ បានចូលរួមសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការប្តូរក្រដាសប្រាក់រៀល ដែលត្រូវកណ្តៀរកោរកណ្តុរកាត់ ដោយប្តូរជូនក្រដាសប្រាក់រៀលថ្មី មិនគិតកម្រៃសេវាអ្វីទាំងអស់ ជូនដល់ប្រជាពលរដ្ឋរស់នៅភូមិនៀល ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយអនុលោមតាមលក្ខខណ្ឌជាក្រដាសប្រាក់រៀលពិតប្រាកដ មិនក្លែងក្លាយ និងគោលការណ៍វាយតម្លៃរក្សាទ្រង់ទ្រាយដើមនៃក្រដាសប្រាក់លើសពី ៧០%៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12490","languageVersionId":"4724","visibilityVersion":"2","versionToken":"a1.saCFeh5I5uHDjoLKeRFDk2bMvX6hg-kSg2JtklAbapY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-08-02T01:41:40Z"}