{"asset":"news","key":"8127","locale":"km","id":"news:8127:km","entityId":"news:8127","canonicalUrl":"https://www.kps-tv.com/km/news/detail/8127","state":"ready","title":"នគរបាលឃាត់ខ្លួនជនងប់ល្បែង និងក្មេងទំនើងតាមភូមិ ជាង៤០០នាក់ ក្នុងខែកក្កដា","summary":"ក្នុងខែកក្កដា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលជាតិ គ្រប់មូលដ្ឋាន បានបង្ក្រាបក្រុមក្មេងទំនើង និងជនងប់ល្បែងជាច្រើនករណី ក្នុងនោះបានឃាត់ខ្លួនមនុស្សជាង ៤០០នាក់ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ។","body":"ក្នុងខែកក្កដា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលជាតិ គ្រប់មូលដ្ឋាន បានបង្ក្រាបក្រុមក្មេងទំនើង និងជនងប់ល្បែងជាច្រើនករណី ក្នុងនោះបានឃាត់ខ្លួនមនុស្សជាង ៤០០នាក់ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ។\n\n បើតាមរបាយការណ៍មួយខែចុងក្រោយនេះ សម្រាប់បទល្មើសក្មេងទំនើង សមត្ថកិច្ចបង្ក្រាបបានសរុប៨៥ករណី ឃាត់ខ្លួនក្រុមក្មេងទំនើង៣១៤នាក់ ដោយបញ្ជូនពួកគេទាំងនោះទៅកាន់តុលាការចាត់ការតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ \n\n ចំពោះករណីល្បែងស៊ីសង សមត្ថកិច្ចបង្ក្រាបបាន២៤ករណី និងឃាត់ខ្លួនមនុស្ស៩៥នាក់ ក្នុងនោះ២៧នាក់បញ្ជូនទៅតុលាការ ចំណែក៦៨នាក់ទៀត អប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ខណៈជនមួយចំនួនទៀតបានគេចខ្លួន។\n\n ប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើង និងល្បែងស៊ីសង ក្នុងខែកក្កដានេះ ភាគច្រើនកើតមាននៅ រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពត ស្វាយរៀង ត្បូងឃ្មុំ សៀមរាប បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី៕\n\n ប្រភពពី៖ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12488","languageVersionId":"4718","visibilityVersion":"2","versionToken":"a1.MnTK2t9W7vyk26HFUNP6LZlAgN_ZyJP1Yz_D60CxIVc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-08-02T03:26:36Z"}