{"asset":"news","key":"8129","locale":"km","id":"news:8129:km","entityId":"news:8129","canonicalUrl":"https://www.kps-tv.com/km/news/detail/8129","state":"ready","title":"ក្រុមហ៊ុនកំពង់ដេវ៉ា រីហ្សត ឧបត្ថម្ភកអណ្តូងទឹកនិងបន្ទប់ទឹកសាធារណៈចំនួន៨ឱ្យប្រជាសហគមន៍ក្នុងខេត្តព្រះសីហនុ","summary":"ដោយស្របតាមបេសកកម្មស្នូលក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព មូលនិធិកំពង់ដេវ៉ា ដែលជាផ្នែកទំនួលខុសត្រូវសង្គម(CSR)របស់ក្រុមហ៊ុនកំពង់ដេវ៉ា រីហ្សត បានប្រគល់អណ្តូងទឹកចំនួន៤ និងបន្ទប់ទឹកសាធារណៈចំនួន៤ជូនប្រជាសហគមន៍ក្នុងភូមិអុង ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦នេះ។ ពិធីប្រគល់និងទទួល បានធ្វើឡើងក្រោមវត្តមានតំណាងក្រុមហ៊ុនកំពង់ដេវ៉ា រីហ្សត និងតំណាងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការអញ្ជើញចូលរួមពីប្រជាសហគមន៍ជាច្រើននាក់ថែមទៀត។","body":"ដោយស្របតាមបេសកកម្មស្នូលក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព មូលនិធិកំពង់ដេវ៉ា ដែលជាផ្នែកទំនួលខុសត្រូវសង្គម(CSR)របស់ក្រុមហ៊ុនកំពង់ដេវ៉ា រីហ្សត បានប្រគល់អណ្តូងទឹកចំនួន៤ និងបន្ទប់ទឹកសាធារណៈចំនួន៤ជូនប្រជាសហគមន៍ក្នុងភូមិអុង ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦នេះ។ \n\n ពិធីប្រគល់និងទទួល បានធ្វើឡើងក្រោមវត្តមានតំណាងក្រុមហ៊ុនកំពង់ដេវ៉ា រីហ្សត និងតំណាងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការអញ្ជើញចូលរួមពីប្រជាសហគមន៍ជាច្រើននាក់ថែមទៀត។ ក្នុងនោះ អាជ្ញាធរមូលដ្ឋាន បានប្រគល់លិខិតថ្លែងអំណរគុណជូនចំពោះក្រុមហ៊ុន កំពង់ដេវ៉ា រីហ្សត ផងដែរ។ \n\n ទន្ទឹមនឹងនេះ ក្រុមការងារនៃក្រុមហ៊ុនកំពង់ដេវ៉ា រីហ្សត ក៏បានបញ្ជ្រាបចំណេះដឹងដល់ប្រជាសហគមន៍អំពីអនាម័យ និងការបង្ហាញពីវិធីសាស្រ្តក្នុងការថែរក្សាសម្ភារទាំងនោះដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។ ជាក់ស្តែង ការដាក់ឱ្យប្រើប្រាស់គម្រោងនេះ ធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្បែរតំបន់នោះដោយផ្ទាល់ និងបានលើកកម្ពស់បរិស្ថានអនាម័យសាធារណៈនៅក្នុងមូលដ្ឋានយ៉ាងច្រើន ដែលស្តែងឱ្យឃើញពីសកម្មភាពជាក់ស្តែងរបស់ក្រុមហ៊ុន ក្នុងការយកចិត្តទុកដាក់លើសហគមន៍ និងការចូលរួមទទួលខុសត្រូវសង្គម។\n ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនេះ សបញ្ជាក់ឱ្យឃើញថា ការរស់នៅរបស់ប្រជាពលរដ្ឋនឹងត្រូវបានលើកកម្ពស់យ៉ាងពិតប្រាកដ៕","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12486","languageVersionId":"4712","visibilityVersion":"2","versionToken":"a1.VGWVicwtPh1Ew8rzKABory0TSN5gepu-K8FIYGPRYbs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-08-02T07:39:59Z"}