{"asset":"news","key":"8143","locale":"km","id":"news:8143:km","entityId":"news:8143","canonicalUrl":"https://www.kps-tv.com/km/news/detail/8143","state":"ready","title":"៧ខែឆ្នាំនេះ!!កម្ពុជារកចំណូលបានជាង២០លានដុល្លារធ្លាក់ចុះជិត៣០ភាគរយពីការលក់សំបុត្រចូលទស្សនាអង្គរ ","summary":"កម្ពុជារកចំណូលបានចំនួនជាង ២០លានដុល្លារអាម៉េរិក(២០,៣២៦,៩៦៦ដុល្លារ) ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរចំនួន ៤២៨,២២៣នាក់ ក្នុងរយៈពេល៧ខែឆ្នាំ២០២៦។ តួលេខនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំនួនភ្ញៀវទេសចរធ្លាក់ចុះជាង ៣០ភាគរយ និងចំណូលធ្លាក់ចុះ ២៩,០៣ភាគរយ។","body":"កម្ពុជារកចំណូលបានចំនួនជាង ២០លានដុល្លារអាម៉េរិក(២០,៣២៦,៩៦៦ដុល្លារ) ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរចំនួន ៤២៨,២២៣នាក់ ក្នុងរយៈពេល៧ខែឆ្នាំ២០២៦។ តួលេខនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំនួនភ្ញៀវទេសចរធ្លាក់ចុះជាង ៣០ភាគរយ និងចំណូលធ្លាក់ចុះ ២៩,០៣ភាគរយ។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ចេញផ្សាយកាលពីថ្ងៃទី០១ ខែសីហា។\n\n ចំណែក ពេញ១ខែកក្កដា ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជិត ២លានដុល្លារអាម៉េរិក (១,៨៥៤,៤៩៧ដុល្លារ) ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរចំនួន ៤០,៤៥១នាក់។ តួលេខនេះ ភ្ញៀវទេសចរធ្លាក់ជាង ២០ភាគរយ និងចំណូលក៏ធ្លា្កក់ជាង ២០ភាគរយដូចគ្នាដែរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។\n\n បើតាមរបាយការណ៍ដដែល បានឱ្យដឹងថា ចំណូលដែលរកបានក្នុងរយៈពេល ៧ខែឆ្នាំ២០២៦នេះ បានឧបត្ថម្ភមូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាចំនួន ៨៥៦, ៤៤៦ដុល្លារអាម៉េរិក។ ចំណែក ចំណូលដែលរកបានក្នុងខែកក្កដា បានឧបត្ថម្ភមូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាចំនួន ៨០, ៩០២ដុល្លារអាម៉េរិក៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11488","languageVersionId":"3600","visibilityVersion":"2","versionToken":"a1.VwqsF2kEV8wUlh4uSQNUd1-YC2x0xOWtunbWymBVuX4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-08-03T07:27:08Z"}