# ៧ខែឆ្នាំនេះ!!កម្ពុជារកចំណូលបានជាង២០លានដុល្លារធ្លាក់ចុះជិត៣០ភាគរយពីការលក់សំបុត្រចូលទស្សនាអង្គរ 

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/8143>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"11488","languageVersionId":"3600","visibilityVersion":"2","versionToken":"a1.VwqsF2kEV8wUlh4uSQNUd1-YC2x0xOWtunbWymBVuX4"}

Original publication: 2026-08-03T07:27:08Z

កម្ពុជារកចំណូលបានចំនួនជាង ២០លានដុល្លារអាម៉េរិក(២០,៣២៦,៩៦៦ដុល្លារ) ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរចំនួន ៤២៨,២២៣នាក់ ក្នុងរយៈពេល៧ខែឆ្នាំ២០២៦។ តួលេខនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំនួនភ្ញៀវទេសចរធ្លាក់ចុះជាង ៣០ភាគរយ និងចំណូលធ្លាក់ចុះ ២៩,០៣ភាគរយ។

កម្ពុជារកចំណូលបានចំនួនជាង ២០លានដុល្លារអាម៉េរិក(២០,៣២៦,៩៦៦ដុល្លារ) ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរចំនួន ៤២៨,២២៣នាក់ ក្នុងរយៈពេល៧ខែឆ្នាំ២០២៦។ តួលេខនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំនួនភ្ញៀវទេសចរធ្លាក់ចុះជាង ៣០ភាគរយ និងចំណូលធ្លាក់ចុះ ២៩,០៣ភាគរយ។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ចេញផ្សាយកាលពីថ្ងៃទី០១ ខែសីហា។

 ចំណែក ពេញ១ខែកក្កដា ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជិត ២លានដុល្លារអាម៉េរិក (១,៨៥៤,៤៩៧ដុល្លារ) ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរចំនួន ៤០,៤៥១នាក់។ តួលេខនេះ ភ្ញៀវទេសចរធ្លាក់ជាង ២០ភាគរយ និងចំណូលក៏ធ្លា្កក់ជាង ២០ភាគរយដូចគ្នាដែរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 បើតាមរបាយការណ៍ដដែល បានឱ្យដឹងថា ចំណូលដែលរកបានក្នុងរយៈពេល ៧ខែឆ្នាំ២០២៦នេះ បានឧបត្ថម្ភមូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាចំនួន ៨៥៦, ៤៤៦ដុល្លារអាម៉េរិក។ ចំណែក ចំណូលដែលរកបានក្នុងខែកក្កដា បានឧបត្ថម្ភមូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាចំនួន ៨០, ៩០២ដុល្លារអាម៉េរិក៕

 ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


