# ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាំអំណោយមនុស្សធម៌ចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/8151>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"11446","languageVersionId":"3530","visibilityVersion":"3","versionToken":"a1.Uc1vsDJZ8GSt8GHnMUzsOw1Zu-WRlnSJucrr_dggn38"}

Original publication: 2026-08-03T09:51:01Z

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញនាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព នាខេត្តព្រះវិហារ ខណៈបងប្អូនភៀសសឹកទាំងនោះមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាន។ ពិធីនេះបានប្រព្រឹត្តទៅនៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម (វត្តបាក់កាំ) ស្ថិតក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញនាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព នាខេត្តព្រះវិហារ ខណៈបងប្អូនភៀសសឹកទាំងនោះមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាន។
 ពិធីនេះបានប្រព្រឹត្តទៅនៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម (វត្តបាក់កាំ) ស្ថិតក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

 ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ។ ការចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌នាពេលនេះ បានឆ្លុះបញ្ចាំងពីស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន ព្រមទាំងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកផងដែរ៕
 ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


