{"asset":"news","key":"8158","locale":"km","id":"news:8158:km","entityId":"news:8158","canonicalUrl":"https://www.kps-tv.com/km/news/detail/8158","state":"ready","title":"អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាមើលឃើញពីស្ថានភាពជនភៀសសឹកនៅតាមព្រំដែន","summary":"ក្នុងជំនួបជាមួយលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានឱ្យដឹងថា លោក បានមើលឃើញពីស្ថានភាពប្រជាជនភៀសសឹកនៅព្រំដែន និងបានសង្ឃឹមថា នឹងមានដំណោះស្រាយឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យពួកគេអាចវិលទៅលំនៅដ្ឋាន និងប្រកបជីវភាពដូចដើម ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ អនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជានិងថៃ។ លោក Thomas Andrews បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងការសម្របសម្រួលដល់បេសកកម្មរបស់លោកពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដែលអនុញ្ញាតឱ្យលោកបានជួបជាមួយថ្នាក់ដឹកនាំកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនរូប បានធ្វើ ទស្សនកិច្ចនៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ និងបានទៅទស្សនាមជ្ឈមណ្ឌលឃុំឃាំង។","body":"ក្នុងជំនួបជាមួយលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦  លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានឱ្យដឹងថា លោក បានមើលឃើញពីស្ថានភាពប្រជាជនភៀសសឹកនៅព្រំដែន និងបានសង្ឃឹមថា នឹងមានដំណោះស្រាយឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យពួកគេអាចវិលទៅលំនៅដ្ឋាន និងប្រកបជីវភាពដូចដើម ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ អនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ  និងកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជានិងថៃ។ \n\nលោក Thomas Andrews បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងការសម្របសម្រួលដល់បេសកកម្មរបស់លោកពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដែលអនុញ្ញាតឱ្យលោកបានជួបជាមួយថ្នាក់ដឹកនាំកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនរូប បានធ្វើ ទស្សនកិច្ចនៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ និងបានទៅទស្សនាមជ្ឈមណ្ឌលឃុំឃាំង។\n\nបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី០៣ ខែសីហានេះ បានឱ្យដឹងថា ការពិភាក្សារវាងលោកជំទាវរដ្ឋលេខាធិការប្រចាំការ និងអ្នករាយការពិសេសរបស់អង្គការសហប្រជាជាតិ បានគ្របដណ្តប់លើបញ្ហាសិទ្ធិមនុស្សជាច្រើនទិដ្ឋភាព រួមទាំងសេរីភាពនៃការបញ្ចេញមតិ លទ្ធភាពទទួលផលផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី បញ្ហាពន្ធនាគារ និងមណ្ឌលឃុំឃាំងចង្អៀត និងកិច្ចប្រឹងប្រែងបង្កើនការទទួលបានសេវាកម្មយុត្តិធម៌។ \n\nលោកជំទាវរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ និងការពារសិទ្ធិពលរដ្ឋ និងនយោបាយ ក៏ដូចជាសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលជាសមាសធាតុពង្រឹងគ្នាទៅវិញទៅមក និងមិនអាចផ្ដាច់ពីគ្នាបាននៃការអភិវឌ្ឍដោយចីរភាព។\n\nទន្ទឹមនឹងការលើកទឹកចិត្តឱ្យកម្ពុជាបន្តជំរុញវឌ្ឍនភាពក្នុងការដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ លោក Thomas Andrews ក៏បានទទួលស្គាល់ពីស្មារតីសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ដោយបានកត់សម្គាល់ថា កម្ពុជាបានផ្តល់ សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗចំនួនប្រាំបី ក្នុងចំណោមសន្ធិសញ្ញាទាំងអស់ប្រាំបួន ហើយបានទទួលយកជាង ៨៤% នៃអនុសាសន៍ ដែលត្រូវបានដាក់ចេញក្រោមការត្រួតពិនិត្យឡើងវិញ ជាសកល (UPR)។ \n\nលោក Thomas Andrews ក៏បានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់ក្រុមប្រឹក្សា សិទ្ធិមនុស្សក្នុងការបន្តផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា ដើម្បីគាំទ្រដល់ការអនុវត្តអនុសាសន៍ទាំងនេះ។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការបន្តធ្វើកិច្ចសន្ទនាបើកចំហ និងស្ថាបនា ពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងបន្តធ្វើការរួមគ្នាដើម្បីជំរុញការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា៕\n\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11419","languageVersionId":"3520","visibilityVersion":"2","versionToken":"a1.9FKwXtrzMQBkETBmC4S8fYkY8pj129_BlFgucuZP41Y"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-08-04T06:25:00Z"}