{"asset":"news","key":"8162","locale":"km","id":"news:8162:km","entityId":"news:8162","canonicalUrl":"https://www.kps-tv.com/km/news/detail/8162","state":"ready","title":"កម្ពុជា ប្រកាសប្រឆាំងដាច់ខាតការប្រើប្រាស់គ្រាប់បែកចង្កោម និងអំពាវនាវឱ្យពិភពលោកបញ្ចប់អាវុធដ៏គ្រោះថ្នាក់នេះ","summary":"កម្ពុជាបានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ ប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិតជនស៊ីវិល និងបន្សល់ទុកនូវសំណល់យុទ្ធភណ្ឌដ៏គ្រោះថ្នាក់ ដែលអាចប៉ះពាល់ដល់សហគមន៍រាប់សិបឆ្នាំ និងឆ្លងជំនាន់។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិរួមគ្នាបញ្ចប់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោម ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងលើកកម្ពស់សន្តិភាព និងសុវត្ថិភាពមនុស្សជាតិ។","body":"កម្ពុជាបានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ ប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិតជនស៊ីវិល និងបន្សល់ទុកនូវសំណល់យុទ្ធភណ្ឌដ៏គ្រោះថ្នាក់ ដែលអាចប៉ះពាល់ដល់សហគមន៍រាប់សិបឆ្នាំ និងឆ្លងជំនាន់។\n\nឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិរួមគ្នាបញ្ចប់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោម ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងលើកកម្ពស់សន្តិភាព និងសុវត្ថិភាពមនុស្សជាតិ។\n\nការថ្លែងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញចុះពិនិត្យសកម្មភាពស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោម របស់អង្គការជំនួយប្រជាជនន័រវេស្ស៍ (Norwegian People's Aid - NPA) នៅស្រុកកូនមុំ ខេត្តរតនគិរី នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។\nឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលធ្លាប់ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសំណល់គ្រាប់បែក និងមីនក្រោយសង្គ្រាម ដូច្នេះកម្ពុជាយល់ច្បាស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបន្តគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការលុបបំបាត់អាវុធប្រភេទនេះឱ្យផុតពីពិភពលោក៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"11421","languageVersionId":"3494","visibilityVersion":"3","versionToken":"a1.Jf3zfakEbIEkn9epfht_GHb_zS9z1IzoAe_D0ByDCyY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-08-04T06:50:51Z"}