{"asset":"news","key":"8170","locale":"km","id":"news:8170:km","entityId":"news:8170","canonicalUrl":"https://www.kps-tv.com/km/news/detail/8170","state":"ready","title":"រដ្ឋមន្រ្តីសុខាភិបាលក្រើនរំលឹកបណ្តារាជធានី-ខេត្តឱ្យបន្តបង្កើនការប្រយុទ្ធនឹងជំងឺគ្រុនឈាម","summary":"ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់បណ្តារាជធានី-ខេត្តឱ្យបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ការប្រយុទ្ធនឹងជំងឺគ្រុនឈាម និងណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ករណីជំងឺឆ្លងនានាដែលនៅតែអាចមានហានីភ័យសុខភាពសាធារណៈ។ ការក្រើនរំលឹកបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ សម្រាប់ខែសីហា ដើម្បីលើកទិសដៅ និងជំរុញការងារបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានី-ខេត្តតាមប្រព័ន្ធ Zoom ចំនួន ១៥០នាក់ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល។","body":"ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់បណ្តារាជធានី-ខេត្តឱ្យបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ការប្រយុទ្ធនឹងជំងឺគ្រុនឈាម និងណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ករណីជំងឺឆ្លងនានាដែលនៅតែអាចមានហានីភ័យសុខភាពសាធារណៈ។\n\nការក្រើនរំលឹកបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ សម្រាប់ខែសីហា ដើម្បីលើកទិសដៅ និងជំរុញការងារបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានី-ខេត្តតាមប្រព័ន្ធ Zoom ចំនួន ១៥០នាក់ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល។\n\nឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យនាយកដ្ឋាន ត្រូវសហការជំរុញការងារតាមប្រព័ន្ធឌីជីថល ភ្ជាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីពន្លឿនការងារតាមប្រព័ន្ធអនឡាញអេឡិចត្រូនិក។ បន្ថែមពីនេះ នាយកដ្ឋានត្រូវពិនិត្យវឌ្ឍនភាពការងារចាប់ពីការិយាល័យ ដើម្បីខិតខំអនុវត្តការងាររបស់ខ្លួនឱ្យសម្រេចបាននូវសូចនាករតាមការរំពឹក ឬគ្រោងទុក និងបង្កើនកិច្ចសហការល្អជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។\n\nឯកឧត្តម ឈាង រ៉ា បានក្រើនរំលឹកដល់បណ្តារាជធានី-ខេត្ត ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ការប្រយុទ្ធនឹងជំងឺគ្រុនឈាម ដោយបង្កើនសកម្មភាពជាប្រចាំ កម្ចាត់ជម្រាកមូស បាញ់ថ្នាំមូស ដាក់ថ្នាំអាបែត និងបន្តការអប់រំផ្សព្វផ្សាយសុខភាព ពីការការពារខ្លួនពីជំងឺគ្រុនឈាម និងស្វែងរកសេវាសុខាភិបាលដែលនៅជិតផ្ទះបំផុតឱ្យបានទាន់ពេលវេលា ករណីសង្ស័យមានជំងឺគ្រុនឈាម។ បន្ថែមពីនេះ ឯកឧត្តម ក៏បានណែនាំត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ករណីជំងឺឆ្លងនានា ដែលនៅតែអាចមានហានីភ័យសុខភាពសាធារណៈ។\n\nទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវបង្កើនការផលិតសារអប់រំ និងវីដេអូអប់រំសុខភាព ដើម្បីបង្កើនជាចំណេះដឹងសុខភាពសាធារណៈដល់ប្រជាពលរដ្ឋ ជាពិសេសជំងឺឆ្លង និងជំងឺមិនឆ្លងនានា រួមមានជំងឺមហារីក សរសៃឈាមបេះដូង ជំងឺឡើងសម្ពាធឈាម សុខភាពមាត់ធ្មេញជាដើមនរួមទាំងវិធានការល្អៗនានា អំពីការថែរក្សាសុខភាព។ បើតាមឯកឧត្តម ឈាង រ៉ា «ការិនិយោគក្នុងវិស័យសុខាភិបាល និងទទួលបានលទ្ធផលក្នុងរយៈពេលវែងទៅថ្ងៃខាងមុខ។»៕\n\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"11391","languageVersionId":"3479","visibilityVersion":"2","versionToken":"a1.bjT8jqHnJkWZ1HH0Ap7xsr6ShT19GYzwfc8eksSsOk0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-08-04T08:04:08Z"}