{"asset":"news","key":"8171","locale":"km","id":"news:8171:km","entityId":"news:8171","canonicalUrl":"https://www.kps-tv.com/km/news/detail/8171","state":"ready","title":"កម្ពុជាប្តេជ្ញាពង្រឹងវិស័យអាកាសចរណ៍ស៊ីវិលឆ្ពោះទៅជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់","summary":"រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ការអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា គឺធ្វើឡើងក្នុងគោលបំណងពង្រឹងវិស័យនេះឱ្យកាន់តែរឹងមាំ និងប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ នេះបើតាមឯកឧត្តម ម៉ៅ ហាវណ្ណាល់ ថ្លែងបញ្ជាក់នៅក្នុងឱកាសទទួលស្វាគមន៍ប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុំ សារិទ្ធ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។","body":"រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ការអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា គឺធ្វើឡើងក្នុងគោលបំណងពង្រឹងវិស័យនេះឱ្យកាន់តែរឹងមាំ និងប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ នេះបើតាមឯកឧត្តម ម៉ៅ ហាវណ្ណាល់ ថ្លែងបញ្ជាក់នៅក្នុងឱកាសទទួលស្វាគមន៍ប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុំ សារិទ្ធ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។\n\nឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានលើកឡើងពីសមិទ្ធផលជាច្រើន រួមមានការពង្រឹងការតភ្ជាប់ផ្លូវអាកាស ការពង្រីកបណ្តាញជើងហោះហើរ និងការជំរុញទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ។\n\nជាមួយគ្នានេះ កម្ពុជាបានបន្តពង្រឹងសមត្ថភាពតួនាទីជាអាជ្ញាធរនិយ័តករ ដោយអនុវត្តតាមស្តង់ដារ ICAO និងរក្សាកម្រិតអនុលោមភាពខ្ពស់លើផ្នែកសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មីៗ និងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស (CNS/ATM) ក៏ជាចំណុចគន្លឹះក្នុងការបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ។\n\nបើតាមឯកឧត្តម ម៉ៅ ហាវណ្ណាល់ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា បានពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការចុះកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស និងជំរុញការអភិវឌ្ឍ ក្រុមហ៊ុនអាកាសចរណ៍ជាតិ ដោយគាំទ្រការពង្រីកកងយន្តហោះជំនាន់ថ្មី។ ពិសេសជាងនេះទៅទៀត កម្ពុជាក៏បានផ្តោតលើការអភិវឌ្ឍអាកាសចរណ៍បៃតង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ស្របតាមគោលការណ៍អន្តរជាតិ។\n\nចំណែក ទិសដៅអនាគត គឺបន្តពង្រឹងការតភ្ជាប់ផ្លូវអាកាសជាមួយទីផ្សារសក្តានុពល និងអភិវឌ្ឍកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់។ តាមរយៈការលើកកម្ពស់សុវត្ថិភាព សន្តិសុខ គុណភាពសេវាកម្ម និងការប្រកួតប្រជែង កម្ពុជារំពឹងថានឹងបន្តទាក់ទាញការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន៕\n\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"11390","languageVersionId":"3476","visibilityVersion":"2","versionToken":"a1.pE-4w7iCVsOSRdAK6o_0renrY4-89X3tClQXapZQ7fk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-08-04T08:19:05Z"}