# កម្ពុជាប្តេជ្ញាពង្រឹងវិស័យអាកាសចរណ៍ស៊ីវិលឆ្ពោះទៅជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/8171>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"11390","languageVersionId":"3476","visibilityVersion":"2","versionToken":"a1.pE-4w7iCVsOSRdAK6o_0renrY4-89X3tClQXapZQ7fk"}

Original publication: 2026-08-04T08:19:05Z

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ការអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា គឺធ្វើឡើងក្នុងគោលបំណងពង្រឹងវិស័យនេះឱ្យកាន់តែរឹងមាំ និងប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ នេះបើតាមឯកឧត្តម ម៉ៅ ហាវណ្ណាល់ ថ្លែងបញ្ជាក់នៅក្នុងឱកាសទទួលស្វាគមន៍ប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុំ សារិទ្ធ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ការអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា គឺធ្វើឡើងក្នុងគោលបំណងពង្រឹងវិស័យនេះឱ្យកាន់តែរឹងមាំ និងប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ នេះបើតាមឯកឧត្តម ម៉ៅ ហាវណ្ណាល់ ថ្លែងបញ្ជាក់នៅក្នុងឱកាសទទួលស្វាគមន៍ប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុំ សារិទ្ធ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានលើកឡើងពីសមិទ្ធផលជាច្រើន រួមមានការពង្រឹងការតភ្ជាប់ផ្លូវអាកាស ការពង្រីកបណ្តាញជើងហោះហើរ និងការជំរុញទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ។

ជាមួយគ្នានេះ កម្ពុជាបានបន្តពង្រឹងសមត្ថភាពតួនាទីជាអាជ្ញាធរនិយ័តករ ដោយអនុវត្តតាមស្តង់ដារ ICAO និងរក្សាកម្រិតអនុលោមភាពខ្ពស់លើផ្នែកសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មីៗ និងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស (CNS/ATM) ក៏ជាចំណុចគន្លឹះក្នុងការបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ។

បើតាមឯកឧត្តម ម៉ៅ ហាវណ្ណាល់ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា បានពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការចុះកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស និងជំរុញការអភិវឌ្ឍ ក្រុមហ៊ុនអាកាសចរណ៍ជាតិ ដោយគាំទ្រការពង្រីកកងយន្តហោះជំនាន់ថ្មី។ ពិសេសជាងនេះទៅទៀត កម្ពុជាក៏បានផ្តោតលើការអភិវឌ្ឍអាកាសចរណ៍បៃតង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ស្របតាមគោលការណ៍អន្តរជាតិ។

ចំណែក ទិសដៅអនាគត គឺបន្តពង្រឹងការតភ្ជាប់ផ្លូវអាកាសជាមួយទីផ្សារសក្តានុពល និងអភិវឌ្ឍកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់។ តាមរយៈការលើកកម្ពស់សុវត្ថិភាព សន្តិសុខ គុណភាពសេវាកម្ម និងការប្រកួតប្រជែង កម្ពុជារំពឹងថានឹងបន្តទាក់ទាញការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន៕

ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


