{"asset":"news","key":"8193","locale":"km","id":"news:8193:km","entityId":"news:8193","canonicalUrl":"https://www.kps-tv.com/km/news/detail/8193","state":"ready","title":"រដ្ឋមន្រ្តីក្រសួងសាធារណការ អញ្ជើញជាអធិបតី បើកសិក្ខាសាលា ស្តីពីការស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវដែក!","summary":"(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវដែក ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អ្នកជំនាញជាន់ខ្ពស់ផ្នែកសុវត្ថិភាពផ្លូវដែករបស់ប្រទេសជប៉ុន តំណាងក្រុមហ៊ុន Royal Railway និងមន្ត្រីរាជការជាច្រើនរូបទៀត នៅទីស្ដីការក្រសួង។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រោមមូលនិធិ នៃគម្រោងពង្រឹងសមត្ថភាពនៃការសម្របសម្រួលសម្រាប់ភស្តុភារកម្ម (CLIP3) ដោយធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ប្រទេសជប៉ុននូវការសិក្សាអំពីប្រព័ន្ធ នីតិវិធី និងការស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវដែករបស់ប្រទេសជប៉ុន ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងរៀបចំយន្តការដោះស្រាយឱ្យមានប្រសិទ្ធភាព ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់នៅលើផ្លូវដែកនាពេលបច្ចុប្បន្ន និងអនាគត៕","body":"(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវដែក ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អ្នកជំនាញជាន់ខ្ពស់ផ្នែកសុវត្ថិភាពផ្លូវដែករបស់ប្រទេសជប៉ុន តំណាងក្រុមហ៊ុន Royal Railway និងមន្ត្រីរាជការជាច្រើនរូបទៀត នៅទីស្ដីការក្រសួង។ \n\nសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រោមមូលនិធិ នៃគម្រោងពង្រឹងសមត្ថភាពនៃការសម្របសម្រួលសម្រាប់ភស្តុភារកម្ម (CLIP3) ដោយធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ប្រទេសជប៉ុននូវការសិក្សាអំពីប្រព័ន្ធ នីតិវិធី និងការស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវដែករបស់ប្រទេសជប៉ុន ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងរៀបចំយន្តការដោះស្រាយឱ្យមានប្រសិទ្ធភាព ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់នៅលើផ្លូវដែកនាពេលបច្ចុប្បន្ន និងអនាគត៕\n\nដោយ៖ ធី លីថូ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"11353","languageVersionId":"3438","visibilityVersion":"2","versionToken":"a1.rBNb2G94LMR_lkVMt7HFgekqnHOH333TzMDlW7zfH1o"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-08-05T06:15:11Z"}