# រដ្ឋមន្រ្តីក្រសួងសាធារណការ អញ្ជើញជាអធិបតី បើកសិក្ខាសាលា ស្តីពីការស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវដែក!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/8193>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"11353","languageVersionId":"3438","visibilityVersion":"2","versionToken":"a1.rBNb2G94LMR_lkVMt7HFgekqnHOH333TzMDlW7zfH1o"}

Original publication: 2026-08-05T06:15:11Z

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវដែក ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អ្នកជំនាញជាន់ខ្ពស់ផ្នែកសុវត្ថិភាពផ្លូវដែករបស់ប្រទេសជប៉ុន តំណាងក្រុមហ៊ុន Royal Railway និងមន្ត្រីរាជការជាច្រើនរូបទៀត នៅទីស្ដីការក្រសួង។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រោមមូលនិធិ នៃគម្រោងពង្រឹងសមត្ថភាពនៃការសម្របសម្រួលសម្រាប់ភស្តុភារកម្ម (CLIP3) ដោយធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ប្រទេសជប៉ុននូវការសិក្សាអំពីប្រព័ន្ធ នីតិវិធី និងការស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវដែករបស់ប្រទេសជប៉ុន ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងរៀបចំយន្តការដោះស្រាយឱ្យមានប្រសិទ្ធភាព ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់នៅលើផ្លូវដែកនាពេលបច្ចុប្បន្ន និងអនាគត៕

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវដែក ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អ្នកជំនាញជាន់ខ្ពស់ផ្នែកសុវត្ថិភាពផ្លូវដែករបស់ប្រទេសជប៉ុន តំណាងក្រុមហ៊ុន Royal Railway និងមន្ត្រីរាជការជាច្រើនរូបទៀត នៅទីស្ដីការក្រសួង។ 

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រោមមូលនិធិ នៃគម្រោងពង្រឹងសមត្ថភាពនៃការសម្របសម្រួលសម្រាប់ភស្តុភារកម្ម (CLIP3) ដោយធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ប្រទេសជប៉ុននូវការសិក្សាអំពីប្រព័ន្ធ នីតិវិធី និងការស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវដែករបស់ប្រទេសជប៉ុន ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងរៀបចំយន្តការដោះស្រាយឱ្យមានប្រសិទ្ធភាព ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់នៅលើផ្លូវដែកនាពេលបច្ចុប្បន្ន និងអនាគត៕

ដោយ៖ ធី លីថូ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


