{"asset":"news","key":"8201","locale":"km","id":"news:8201:km","entityId":"news:8201","canonicalUrl":"https://www.kps-tv.com/km/news/detail/8201","state":"ready","title":"ឯកឧត្តម ហួត ហាក់ អញ្ជើញទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែងនៅសិប្បកម្មសេរ៉ាម៉ិច សៀមរាប ជំរុញការផ្សារភ្ជាប់វិស័យទេសចរណ៍!","summary":"(សៀមរាប)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ បានអញ្ជើញទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែងនៅសិប្បកម្មសេរ៉ាម៉ិចក្នុងខេត្តសៀមរាប ដើម្បីស្វែងយល់អំពីដំណើរការផលិត ការរចនាម៉ូដ ការអភិវឌ្ឍផលិតផល ក៏ដូចជាសក្តានុពលនៃសិប្បកម្មសេរ៉ាម៉ិច ក្នុងការចូលរួមបង្កើតផលិតផលទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ដែលមានអត្តសញ្ញាណខ្មែរ។ នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។","body":"(សៀមរាប)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ បានអញ្ជើញទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែងនៅសិប្បកម្មសេរ៉ាម៉ិចក្នុងខេត្តសៀមរាប ដើម្បីស្វែងយល់អំពីដំណើរការផលិត ការរចនាម៉ូដ ការអភិវឌ្ឍផលិតផល ក៏ដូចជាសក្តានុពលនៃសិប្បកម្មសេរ៉ាម៉ិច ក្នុងការចូលរួមបង្កើតផលិតផលទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ដែលមានអត្តសញ្ញាណខ្មែរ។ នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។ \n\nក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម សិប្បករ និងអ្នកផលិតក្នុងស្រុក ឱ្យបន្តពង្រឹងគុណភាពផលិតផល បង្កើនភាពច្នៃប្រឌិតក្នុងការរចនា និងអភិវឌ្ឍផលិតផលថ្មីៗ ដែលឆ្លើយតបទៅនឹងតម្រូវការ និងនិន្នាការរបស់ទីផ្សារទេសចរណ៍ ខណៈនៅតែរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ និងស្នាដៃសិល្បៈខ្មែរ។\n\nបន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមានការបង្កើតបទពិសោធន៍ទេសចរណ៍បែបច្នៃប្រឌិត តាមរយៈការរៀបចំឱ្យភ្ញៀវទេសចរអាចទស្សនាដំណើរការផលិតសេរ៉ាម៉ិច ស្វែងយល់ពីជំនាញសិប្បកម្ម និងចូលរួមសាកល្បងផលិត ឬតុបតែងសេរ៉ាម៉ិចដោយផ្ទាល់ ដែលអាចក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ បង្កើនភាពសម្បូរបែបនៃបទពិសោធន៍ទេសចរណ៍នៅខេត្តសៀមរាប។\n\nសូមជម្រាបថា ដំណើរទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែងរបស់ឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ក្នុងការជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ឱ្យកាន់តែសម្បូរបែប និងមានតម្លៃបន្ថែម ព្រមទាំងលើកកម្ពស់ផលិតផល «ផលិតនៅកម្ពុជា» ឱ្យក្លាយជាផ្នែកដ៏សំខាន់នៃបទពិសោធន៍ធ្វើដំណើររបស់ភ្ញៀវទេសចរ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយគុណភាព ភាពធន់ និងចីរភាព៕\n\nដោយ៖ ធី លីថូ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"11334","languageVersionId":"3410","visibilityVersion":"2","versionToken":"a1.rmpg77lgHXeqPolP_he1mTtrhvYAOmaceT3HQ7BbN_Q"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"3","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-08-05T08:20:12Z"}