{"asset":"news","key":"8679","locale":"km","id":"news:8679:km","entityId":"news:8679","canonicalUrl":"https://www.kps-tv.com/km/news/detail/8679","state":"ready","title":"សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមរំលែកទុក្ខ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ច័ន្ទ សារុន","summary":"នារសៀលថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានទទួលមរណភាពនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០០:២៩នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំជូនចំពោះលោកជំទាវមហាឧបាសិកា សុខ កែវ ព្រមទាំងក្រុមគ្រួសារសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន។","body":"នារសៀលថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានទទួលមរណភាពនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០០:២៩នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។\n ក្នុងឱកាសដ៏ក្រៀមក្រំនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំជូនចំពោះលោកជំទាវមហាឧបាសិកា សុខ កែវ ព្រមទាំងក្រុមគ្រួសារសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន។ ការចូលរួមគោរពវិញ្ញាណក្ខន្ធនេះ គឺជាការបង្ហាញពីការគោរពចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ដែលធ្លាប់បំពេញតួនាទីជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ។\n ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សម្ដេចក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោកជំទាវមហាឧបាសិកា សុខ កែវ និងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធ្ងន់ធ្ងរនេះ។ ដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"11313","languageVersionId":"3381","visibilityVersion":"2","versionToken":"a1.06WLKm0_gDbFSt0fGG7B3PhdwZWxZDzyyiDajymk02Q"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-09-02T09:27:53Z"}