{"asset":"news","key":"8702","locale":"km","id":"news:8702:km","entityId":"news:8702","canonicalUrl":"https://www.kps-tv.com/km/news/detail/8702","state":"ready","title":"អស់លក្ខណ៍! ក្រុមក្មេងទំនើង «KV» ដើរកាប់គេឯង និងបំផ្លាញម៉ូតូអ្នកភូមិយ៉ាងសាហាវ ត្រូវសមត្ថកិច្ចស្វាយរៀងក្របួចបាន ៩នាក់","summary":"ក្រុមក្មេងទំនើងមួយក្រុមដែលតែងតែបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកចន្ទ្រាសហការជាមួយប៉ុស្តិ៍នគរបាលពាក់ព័ន្ធ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានចំនួន ៩នាក់ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា។","body":"ក្រុមក្មេងទំនើងមួយក្រុមដែលតែងតែបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកចន្ទ្រាសហការជាមួយប៉ុស្តិ៍នគរបាលពាក់ព័ន្ធ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានចំនួន ៩នាក់ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។\n ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា។ ក្នុងនោះ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលច្រេស ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង និងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្ដី ឈានទៅបង្ក្រាបក្រុមក្មេងទំនើងដែលតាំងរហស្សនាមខ្លួនឯងថា «KV»។\n តាមការបញ្ជាក់ពីសមត្ថកិច្ច ក្រុម «KV» នេះ តែងតែធ្វើសកម្មភាពកាប់កាប់គ្នា បំផ្លាញម៉ូតូអ្នកដំណើរ និងបង្កការអុកឡុកយ៉ាងអនាធិបតេយ្យនៅតាមមូលដ្ឋានស្រុកចន្ទ្រា (ឃុំច្រេស) និងស្រុកកំពង់រោទិ៍ (ឃុំត្នោត)។ បច្ចុប្បន្ន ជនសង្ស័យទាំង ៩នាក់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់។\n ជាមួយគ្នានេះ សមត្ថកិច្ចបានអំពាវនាវដល់យុវជនទាំងអស់ឱ្យជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ព្រោះវាអាចបំផ្លាញអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ សមត្ថកិច្ចក៏បានស្នើដល់មាតាបិតា និងអាណាព្យាបាលគ្រប់រូប ជួយតាមដាន និងអប់រំណែនាំកូនៗឱ្យបានដិតដល់ ដើម្បីឱ្យពួកគេក្លាយជាកូនល្អ សិស្សល្អ និងជាពលរដ្ឋគំរូក្នុងសង្គម៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"11258","languageVersionId":"3316","visibilityVersion":"3","versionToken":"a1.UjSK9O001bpuWM4a93IK4k2oafBYc5El1n4ogastrgc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-09-03T06:56:15Z"}