# អស់លក្ខណ៍! ក្រុមក្មេងទំនើង «KV» ដើរកាប់គេឯង និងបំផ្លាញម៉ូតូអ្នកភូមិយ៉ាងសាហាវ ត្រូវសមត្ថកិច្ចស្វាយរៀងក្របួចបាន ៩នាក់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/8702>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"11258","languageVersionId":"3316","visibilityVersion":"3","versionToken":"a1.UjSK9O001bpuWM4a93IK4k2oafBYc5El1n4ogastrgc"}

Original publication: 2026-09-03T06:56:15Z

ក្រុមក្មេងទំនើងមួយក្រុមដែលតែងតែបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកចន្ទ្រាសហការជាមួយប៉ុស្តិ៍នគរបាលពាក់ព័ន្ធ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានចំនួន ៩នាក់ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា។

ក្រុមក្មេងទំនើងមួយក្រុមដែលតែងតែបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកចន្ទ្រាសហការជាមួយប៉ុស្តិ៍នគរបាលពាក់ព័ន្ធ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានចំនួន ៩នាក់ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។
 ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា។ ក្នុងនោះ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលច្រេស ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង និងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្ដី ឈានទៅបង្ក្រាបក្រុមក្មេងទំនើងដែលតាំងរហស្សនាមខ្លួនឯងថា «KV»។
 តាមការបញ្ជាក់ពីសមត្ថកិច្ច ក្រុម «KV» នេះ តែងតែធ្វើសកម្មភាពកាប់កាប់គ្នា បំផ្លាញម៉ូតូអ្នកដំណើរ និងបង្កការអុកឡុកយ៉ាងអនាធិបតេយ្យនៅតាមមូលដ្ឋានស្រុកចន្ទ្រា (ឃុំច្រេស) និងស្រុកកំពង់រោទិ៍ (ឃុំត្នោត)។ បច្ចុប្បន្ន ជនសង្ស័យទាំង ៩នាក់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់។
 ជាមួយគ្នានេះ សមត្ថកិច្ចបានអំពាវនាវដល់យុវជនទាំងអស់ឱ្យជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ព្រោះវាអាចបំផ្លាញអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ សមត្ថកិច្ចក៏បានស្នើដល់មាតាបិតា និងអាណាព្យាបាលគ្រប់រូប ជួយតាមដាន និងអប់រំណែនាំកូនៗឱ្យបានដិតដល់ ដើម្បីឱ្យពួកគេក្លាយជាកូនល្អ សិស្សល្អ និងជាពលរដ្ឋគំរូក្នុងសង្គម៕ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


