{"asset":"news","key":"8707","locale":"km","id":"news:8707:km","entityId":"news:8707","canonicalUrl":"https://www.kps-tv.com/km/news/detail/8707","state":"ready","title":"ក្រុមការងារជំនាញកសិកម្មខេត្តកំពង់ឆ្នាំង ចុះពិនិត្យ និងវាយតម្លៃការខូចខាតស្រែវស្សាដោយសារគ្រោះរាំងស្ងួត","summary":"នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដឹកនាំដោយ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃការិយាល័យក្សេត្រសាស្ត្រ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងការិយាល័យគណនេយ្យ បានសហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ព្រមទាំងមន្ត្រីកសិកម្មឃុំស្វាយ ឃុំត្បែងខ្ពស់ ឃុំស្វាយជុក ឃុំពាម ឃុំឈានឡើង និងឃុំក្រាំងល្វា បានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែងលើស្ថានភាពស្រែវស្សារបស់បងប្អូនប្រជាកសិករ។ ការចុះអន្តរាគមន៍នេះ ធ្វើឡើងដើម្បីពិនិត្យទំហំផ្ទៃដីស្រែវស្សាដែលកំពុងរងផលប៉ះពាល់ និងប្រឈមនឹងការខូចខាត ដោយសារបញ្ហាភាពរាំងស្ងួតអូសប្រឡាយបណ្តាលមកពីឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ (El Niño) នៅទូទាំងស្រុក សំដៅស្វែងរកវិធានការជួយសង្គ្រោះ និងដោះស្រាយបញ្ហាប្រឈមជូនកសិករឱ្យបានទាន់ពេលវេលា៕","body":"នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដឹកនាំដោយ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃការិយាល័យក្សេត្រសាស្ត្រ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងការិយាល័យគណនេយ្យ បានសហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ព្រមទាំងមន្ត្រីកសិកម្មឃុំស្វាយ ឃុំត្បែងខ្ពស់ ឃុំស្វាយជុក ឃុំពាម ឃុំឈានឡើង និងឃុំក្រាំងល្វា បានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែងលើស្ថានភាពស្រែវស្សារបស់បងប្អូនប្រជាកសិករ។\n ការចុះអន្តរាគមន៍នេះ ធ្វើឡើងដើម្បីពិនិត្យទំហំផ្ទៃដីស្រែវស្សាដែលកំពុងរងផលប៉ះពាល់ និងប្រឈមនឹងការខូចខាត ដោយសារបញ្ហាភាពរាំងស្ងួតអូសប្រឡាយបណ្តាលមកពីឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ (El Niño) នៅទូទាំងស្រុក សំដៅស្វែងរកវិធានការជួយសង្គ្រោះ និងដោះស្រាយបញ្ហាប្រឈមជូនកសិករឱ្យបានទាន់ពេលវេលា៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"11257","languageVersionId":"3314","visibilityVersion":"3","versionToken":"a1.klpBbe6i6RZFU7Q5ZXZhIXEMv_HDTAr5idLgeU2cpGo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-09-03T09:09:24Z"}