{"asset":"news","key":"8722","locale":"km","id":"news:8722:km","entityId":"news:8722","canonicalUrl":"https://www.kps-tv.com/km/news/detail/8722","state":"ready","title":"សប្បាយភ្នែកទៀតហើយ! មើលទៅជំនួបលើកទី៣លក្ខណៈអំបោះឆៅនេះ រវាងហ្ស៊ីនធូ និងប្លក់ចយ ដឹងតែដាច់ស្រេចហើយ ","summary":"(ភ្នំពេញ)៖ កីឡាករហ្ស៊ីនធូកូនសិស្សលោកគ្រូរិកគី និងប្លក់ចយ កូនសិស្សរបស់លោកគ្រូអេភូថង់ នឹងធ្វើការបើកឆាកប្រយុទ្ធគ្នាជាលើកទី៣លក្ខណៈអំបោះឆៅ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យរៀបចំឡើងដោយស្ថាយនីទូរទស្សន៍ថោន។ អ្នកទាំង២ធ្លាប់បានជួបប្រកួតគ្នាចំនួន២លើករួចមកហើយលក្ខណៈហ្គង់ធំ ដោយលទ្ធផលប្លក់ចយជាអ្នកឈ្នះទាំង២ដង។","body":"(ភ្នំពេញ)៖ កីឡាករហ្ស៊ីនធូកូនសិស្សលោកគ្រូរិកគី និងប្លក់ចយ កូនសិស្សរបស់លោកគ្រូអេភូថង់ នឹងធ្វើការបើកឆាកប្រយុទ្ធគ្នាជាលើកទី៣លក្ខណៈអំបោះឆៅ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យរៀបចំឡើងដោយស្ថាយនីទូរទស្សន៍ថោន។\n\n អ្នកទាំង២ធ្លាប់បានជួបប្រកួតគ្នាចំនួន២លើករួចមកហើយលក្ខណៈហ្គង់ធំ ដោយលទ្ធផលប្លក់ចយជាអ្នកឈ្នះទាំង២ដង។ ដោយចាញ់មិនអស់ចិត្តនោះ ទើបតម្រូវឱ្យមានការជួបគ្នាជាលើកទី៣លក្ខណៈអំបោះឆៅនេះតែម្ដង។ គួរកត់សម្គាល់ ជួបគ្នាចំនួន២លើកមុន អ្នកទាំង២ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន តាមរយៈទេពកោសល្យកំផ្លុកកំប្លែងដ៏ប៉ិនប្រសប់របស់ពួកគេ ជាពិសេសមិនទាន់ដល់ថ្ងៃប្រកួតផង ពួកគេផ្ទុះពេញបណ្ដាញសង្គមទៅហើយ ពោលធ្វើឱ្យមហាជនចាប់ផ្ដើមស្គាល់ពួកគេកាន់តែច្រើនឡើងៗ៕ដោយ៖ ធី លីថូ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"11246","languageVersionId":"3307","visibilityVersion":"2","versionToken":"a1._WMzbzXzJSxZu2HmA3dkqJUSnWjGk9fQ_ABuLGe5CZ0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-04T07:37:51Z"}