{"asset":"news","key":"8816","locale":"km","id":"news:8816:km","entityId":"news:8816","canonicalUrl":"https://www.kps-tv.com/km/news/detail/8816","state":"ready","title":"កម្ពុជាសម្រេចបណ្ដេញជនជាតិថៃ ៦៥នាក់ ត្រឡប់ទៅប្រទេសកំណើតវិញ ក្រោយបញ្ចប់នីតិវិធីច្បាប់ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់","summary":"កម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា បានចាត់វិធានការរដ្ឋបាលបណ្ដេញពលរដ្ឋថៃចំនួន ៦៥នាក់ (ស្រី ២៨នាក់) ឱ្យចាកចេញពីទឹកដីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបុគ្គលទាំងនោះបានទទួលទោសតាមនីតិវិធីច្បាប់រួចរាល់ ពាក់ព័ន្ធនឹងបទល្មើសចូលមកស្នាក់នៅដោយគ្មានការអនុញ្ញាត។ ប្រតិបត្តិការប្រគល់-ទទួលជនជាតិថៃទាំងនេះ ដឹកនាំសម្របសម្រួលដោយលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រួមជាមួយ","body":"កម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា បានចាត់វិធានការរដ្ឋបាលបណ្ដេញពលរដ្ឋថៃចំនួន ៦៥នាក់ (ស្រី ២៨នាក់) ឱ្យចាកចេញពីទឹកដីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបុគ្គលទាំងនោះបានទទួលទោសតាមនីតិវិធីច្បាប់រួចរាល់ ពាក់ព័ន្ធនឹងបទល្មើសចូលមកស្នាក់នៅដោយគ្មានការអនុញ្ញាត។\n\n ប្រតិបត្តិការប្រគល់-ទទួលជនជាតិថៃទាំងនេះ ដឹកនាំសម្របសម្រួលដោយលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រួមជាមួយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ មកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងមានការចូលរួមសហការពីកម្លាំងសមត្ថកិច្ចខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន។\n\n ក្រោយការរៀបចំសំណុំរឿង និងនីតិវិធីរដ្ឋបាលចប់សព្វគ្រប់ ភាគីកម្ពុជាបានបញ្ជូនពលរដ្ឋថៃទាំងអស់ឆ្លងដែនទៅកាន់ច្រកទ្វារអន្តរជាតិបានខ្លងលឹក ក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រកបដោយសុវត្ថិភាព និងអនុលោមតាមច្បាប់អន្តោប្រវេសន៍ជាធរមាន៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"11256","languageVersionId":"3313","visibilityVersion":"3","versionToken":"a1.toTS4FZOkt0hYx3s45lGB3NxAyj7uD-2G501qsEv-IQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-09T09:05:55Z"}