# កម្ពុជាសម្រេចបណ្ដេញជនជាតិថៃ ៦៥នាក់ ត្រឡប់ទៅប្រទេសកំណើតវិញ ក្រោយបញ្ចប់នីតិវិធីច្បាប់ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/8816>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"11256","languageVersionId":"3313","visibilityVersion":"3","versionToken":"a1.toTS4FZOkt0hYx3s45lGB3NxAyj7uD-2G501qsEv-IQ"}

Original publication: 2026-09-09T09:05:55Z

កម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា បានចាត់វិធានការរដ្ឋបាលបណ្ដេញពលរដ្ឋថៃចំនួន ៦៥នាក់ (ស្រី ២៨នាក់) ឱ្យចាកចេញពីទឹកដីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបុគ្គលទាំងនោះបានទទួលទោសតាមនីតិវិធីច្បាប់រួចរាល់ ពាក់ព័ន្ធនឹងបទល្មើសចូលមកស្នាក់នៅដោយគ្មានការអនុញ្ញាត។ ប្រតិបត្តិការប្រគល់-ទទួលជនជាតិថៃទាំងនេះ ដឹកនាំសម្របសម្រួលដោយលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រួមជាមួយ

កម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា បានចាត់វិធានការរដ្ឋបាលបណ្ដេញពលរដ្ឋថៃចំនួន ៦៥នាក់ (ស្រី ២៨នាក់) ឱ្យចាកចេញពីទឹកដីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបុគ្គលទាំងនោះបានទទួលទោសតាមនីតិវិធីច្បាប់រួចរាល់ ពាក់ព័ន្ធនឹងបទល្មើសចូលមកស្នាក់នៅដោយគ្មានការអនុញ្ញាត។

 ប្រតិបត្តិការប្រគល់-ទទួលជនជាតិថៃទាំងនេះ ដឹកនាំសម្របសម្រួលដោយលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រួមជាមួយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ មកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងមានការចូលរួមសហការពីកម្លាំងសមត្ថកិច្ចខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន។

 ក្រោយការរៀបចំសំណុំរឿង និងនីតិវិធីរដ្ឋបាលចប់សព្វគ្រប់ ភាគីកម្ពុជាបានបញ្ជូនពលរដ្ឋថៃទាំងអស់ឆ្លងដែនទៅកាន់ច្រកទ្វារអន្តរជាតិបានខ្លងលឹក ក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រកបដោយសុវត្ថិភាព និងអនុលោមតាមច្បាប់អន្តោប្រវេសន៍ជាធរមាន៕

ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


