{"asset":"news","key":"8817","locale":"km","id":"news:8817:km","entityId":"news:8817","canonicalUrl":"https://www.kps-tv.com/km/news/detail/8817","state":"ready","title":"ខេត្តព្រះសីហនុសម្លឹងឃើញឱកាសថ្មី! ឯកឧត្តម ម៉ាង ស៊ីណេត ចុះពិនិត្យបច្ចេកវិទ្យារ៉ូបូតផលិតគ្រឿងបង្គុំរថយន្តទំនើបនៅក្វាងចូវ ដើម្បីស្រូបទាញការវិនិយោគ","summary":"ឯកឧត្តម ម៉ាង ស៊ីណេត បានដឹកនាំគណៈប្រតិភូទស្សនកិច្ចរោងចក្រគ្រឿងបង្គុំរថយន្តនៅក្វាងចូវ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាផលិតកម្ម និងពិភាក្សាឱកាសវិនិយោគនៅខេត្តព្រះសីហនុ។","body":"ក្នុងគោលដៅជំរុញសក្ដានុពលឧស្សាហកម្ម និងស្រូបទាញការវិនិយោគធំៗមកកាន់កម្ពុជា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចសិក្សាដោយផ្ទាល់ នៅរោងចក្រផលិតគ្រឿងបង្គុំរថយន្តឈានមុខគេ Guangzhou Haifeng Automobile Parts Co., Ltd. នាទីក្រុងក្វាងចូវ ប្រទេសចិន កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។\n ដំណើរទស្សនកិច្ចនេះបានផ្តោតសំខាន់លើចំណុចគន្លឹះនៃបច្ចេកវិទ្យាទំនើបៗ រួមមាន ពិនិត្យការប្រើប្រាស់ដៃរ៉ូបូត (Robotic Arms) ក្នុងការផ្សារកាត់ និងផ្គុំគ្រឿងដែកថែប ដែលផ្តល់នូវភាពជាក់លាក់ សុវត្ថិភាព និងប្រសិទ្ធភាពការងារអតិបរមា។\n ស្តង់ដារឃ្លាំងផ្ទុកលំដាប់អន្តរជាតិ សិក្សាពីប្រព័ន្ធគ្រប់គ្រង និងរក្សាទុកគ្រឿងបន្លាស់យានយន្តប្រកបដោយរបៀបរៀបរយតាមស្តង់ដារបច្ចេកទេសពិភពលោក។\n កិច្ចពិភាក្សាស្វែងរកកាលានុវត្តភាពវិនិយោគ ផ្លាស់ប្តូរទស្សនទានជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន ជុំវិញទិសដៅអភិវឌ្ឍន៍វិស័យយានយន្ត និងការផ្សព្វផ្សាយពីសក្តានុពលភូមិសាស្ត្រសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។\n ជំនួបនេះជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបើកផ្លូវ និងទាក់ទាញក្រុមហ៊ុនអន្តរជាតិឱ្យមកបណ្តាក់ទុនលើការដំឡើងយានយន្ត និងឧស្សាហកម្មធុនធ្ងន់នៅខេត្តព្រះសីហនុនាពេលអនាគត៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11230","languageVersionId":"3274","visibilityVersion":"4","versionToken":"a1.r5KgLxp7WTK7KiAyU1KIoci1kiZ90jPJJLuU2GUYbpY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-09T09:35:17Z"}