# កម្ពុជា-ថៃ ត្រៀមបើកកិច្ចប្រជុំផ្សះផ្សាក្រោម UNCLOS នៅសិង្ហបុរី សុន្ទរកថាបើកនឹងផ្សាយផ្ទាល់ជាសាធារណៈជាបីភាសា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/8906>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"11222","languageVersionId":"3268","visibilityVersion":"3","versionToken":"a1.rUGAfxHpd8v61cdFwhoOd3esokXesVgXrQGcCYM-BiY"}

Original publication: 2026-09-13T06:45:58Z

កិច្ចប្រជុំផ្សះផ្សាក្រោម UNCLOS រវាងកម្ពុជា និងថៃ គ្រោងធ្វើនៅសិង្ហបុរី ថ្ងៃទី១៤–១៦ ខែកញ្ញា ឆ្នាំ២០២៦។ សុន្ទរកថាបើកថ្ងៃទី១៥ ខែកញ្ញា នឹងផ្សាយផ្ទាល់ជាភាសាខ្មែរ អង់គ្លេស និងថៃ ចាប់ពីម៉ោង៨ព្រឹកនៅកម្ពុជា។

ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២៦នេះ បានប្រកាសថា គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកដំបូងរវាងកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងនោះ សុន្ទរកថាបើករបស់ភាគីទាំងពីរ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង៨:០០នាទីព្រឹក ម៉ោងនៅកម្ពុជា និងម៉ោង៩:០០នាទីព្រឹកនៅសិង្ហបុរី ហើយនឹងផ្សាយផ្ទាល់ជាសាធារណៈជាភាសាខ្មែរ អង់គ្លេស និងថៃ។
 សម្រាប់កម្ពុជា សុន្ទរកថាបើកនឹងថ្លែងដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមភ្នាក់ងារកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងក្រោមយន្តការរបស់ UNCLOS ដោយមានការចូលរួមពីភាគីកម្ពុជា និងថៃ ក្នុងដំណើរការផ្សះផ្សាផ្លូវការនៅប្រទេសសិង្ហបុរី។
 ទូរទស្សន៍ជាតិកម្ពុជា នឹងផ្សាយផ្ទាល់ពីទីក្រុងសិង្ហបុរី ចាប់ពីម៉ោង៧:៣០នាទីព្រឹក ម៉ោងនៅកម្ពុជា ដែលត្រូវនឹងម៉ោង៨:៣០នាទីព្រឹកនៅសិង្ហបុរី តទៅ។ ជាមួយគ្នានេះ ស្ថានីយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ក៏នឹងផ្សាយបន្តផ្ទាល់ពីស្ថានីយទូរទស្សន៍ជាតិផងដែរ៕ដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


