# លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/8967>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"11228","languageVersionId":"3262","visibilityVersion":"4","versionToken":"a1.NTaI7SPlwXcLP2_xH6UJ-9UIV5eEy_D0qB8W9kF6FsU"}

Original publication: 2026-09-17T07:19:23Z

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅណាននីង។ ពិព័រណ៍នេះប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់២១ ខែកញ្ញា។

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងពិធីបើក «ពិព័រណ៍ចិន-អាស៊ាន លើកទី២៣» (The 23rd China-ASEAN Expo) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Ding Xuexiang ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាន និងវិស័យឯកជនសំខាន់ៗជាច្រើនរូប។
 ពិធីនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។
 មូលបទសំខាន់រួមមាន «កាលានុវត្តភាពតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ជីវិតកាន់តែប្រសើរ»ហើយគោលបំណងចម្បងគឺ ជំរុញការទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌។
 សកម្មភាពស្នូលមាន ការតាំងពិព័រណ៍ផលិតផលកសិកម្ម បច្ចេកវិទ្យា ឧស្សាហកម្ម និងទំនិញប្រើប្រាស់ អមដោយជំនួបពាណិជ្ជកម្ម (B2B) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីផងដែរ៕ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


