# ក្រសួងរ៉ែ ប្រកាសផ្អាកជាបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្ម ដំឡើងប្រព័ន្ធថាមពលពន្លឺ ព្រះអាទិត្យ លើដំបូល

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/8978>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"11217","languageVersionId":"3253","visibilityVersion":"4","versionToken":"a1.GQUkEhaZmjnwbvfa2YfzMPvGwV0h3neu3kj9rKoyZJE"}

Original publication: 2026-09-18T04:51:03Z

ក្រសួងរ៉ែ និងថាមពល ផ្អាកទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីសម្រាប់ក្រុមហ៊ុនដំឡើងសូឡាលើដំបូល រហូតដល់មានការជូនដំណឹងថ្មី ដោយបញ្ជាក់ថាក្រុមហ៊ុនដែលបានអនុញ្ញាត៦៨ មានចំនួនគ្រប់គ្រាន់ឆ្លើយតបតម្រូវការ។

ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាក ជាបណ្តោះអាសន្ន ការទទួលពាក្យស្នើ សុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្ម ដំឡើងប្រព័ន្ធថាមពល ពន្លឺព្រះអាទិត្យ លើដំបូល ជូនអ្នកប្រើប្រាស់អគ្គិសនី នៅកម្ពុជា ។
 ក្រសួង បានឱ្យដឹងថា ការសម្រេចផ្អាកជាបណ្តោះអាសន្ននេះ ដោយហេតុថា នាពេលបច្ចុប្បន្នមានក្រុមហ៊ុនចំនួន៦៨ ដែលទទួលបានការអនុញ្ញាត និងអាចឆ្លើយតបនឹង តម្រូវការបានគ្រប់គ្រាន់។
 ក្នុងការអនុវត្តគោលការណ៍សម្រាប់ការផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅ កម្ពុជា ក្រសួងបានផ្ដល់លិខិតអនុញ្ញាតដល់ក្រុមហ៊ុនផ្ដល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលបាន ចំនួន ៦៨ ក្រុមហ៊ុនរួច ហើយក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណពីអាជ្ញាធរអគ្គិសនីកម្ពុជាចំនួន ៥៨ ក្រុមហ៊ុន សម្រាប់ធ្វើ សកម្មភាពស្របតាមបទប្បញ្ញត្តិជាធរមាន។ ផ្អែកលើស្ថានភាពនៃការអនុវត្តគោលការណ៍ខាងលើ និងតម្រូវការផ្ដល់ សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនាពេលបច្ចុប្បន្ននេះ ក្រសួងពិនិត្យឃើញថា ក្រុមហ៊ុនដែល ទទួលបានការអនុញ្ញាតរួចហើយ មានចំនួនគ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរួចដែរ។
 ដូច្នេះ ដើម្បីទុកពេលវេលាសម្រាប់ការតាមដាន និងវាយតម្លៃការផ្តល់សេវាកម្មរបស់ក្រុមហ៊ុនដែលទទួលបាន ការអនុញ្ញាតរួច ព្រមទាំងពិនិត្យឡើងវិញនូវតម្រូវការជាក់ស្តែងសម្រាប់ការផ្តល់សេវាកម្មខាងលើនេះ ក្រសួងរ៉ែនិងថាមពល សម្រេចផ្អាកជាបណ្តោះអាសន្ននូវការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីដល់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យលើដំបូល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។
 ជាមួយគ្នានេះ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចហើយ ត្រូវអនុវត្តការងារដំឡើងដោយផ្ទាល់ ដោយមិន ត្រូវផ្ទេរ ឬប្រថាប់ត្រា ឬប្រគល់ការទទួលខុសត្រូវលើការងាររបស់ខ្លួនឱ្យទៅក្រុមហ៊ុន ឬបុគ្គលដទៃដែលពុំមានការ អនុញ្ញាតឡើយ ព្រមទាំងមិនត្រូវផ្សព្វផ្សាយព័ត៌មានបំភាន់ ឬបញ្ចុះបញ្ចូលអតិថិជនឱ្យដំឡើងប្រព័ន្ធលើសពីតម្រូវការ ជាក់ស្ដែងនោះទេ។

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


