{"asset":"news","key":"8984","locale":"km","id":"news:8984:km","entityId":"news:8984","canonicalUrl":"https://www.kps-tv.com/km/news/detail/8984","state":"ready","title":"«មានផ្លូវ គឺមានសង្ឃឹម»៖ ខេត្តកែបបើកការដ្ឋានផ្លូវបេតុងថ្មី ជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន","summary":"ខេត្តកែបបានបើកការដ្ឋានផ្លូវបេតុងអាមេប្រវែង៥៤៨ម៉ែត្រ ទទឹង៥ម៉ែត្រ នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីសម្រួលការធ្វើដំណើរ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។","body":"មានប្រសាសន៍នាឱកាសបើកការដ្ឋានផ្លូវបេតុងថ្មី ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានគូសបញ្ជាក់ពីសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធក្រោមពាក្យស្លោក «កាលណាមានផ្លូវ គឺមានសង្ឃឹម» ដោយផ្លូវថ្មីនេះនឹងជួយសម្រួលការធ្វើដំណើរ សម្រាលការលំបាក និងជំរុញសកម្មភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។\n ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍នេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៥៤៨ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែបនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។\n\n លោក ឃន វុទ្ធី អភិបាលក្រុងកែប បានឱ្យដឹងថាគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៦ ក្រុងទទួលបានការគាំទ្រលើគម្រោងអាទិភាពសរុប ៤៧ គម្រោង រួមមាន ផ្នែកសេដ្ឋកិច្ច (១១), សង្គមកិច្ច (១០), បរិស្ថាននិងធនធានធម្មជាតិ (១៩), និងផ្នែករដ្ឋបាល (៧)។\n នៅឆ្នាំ២០២៦នេះក្រុងកំពុងអនុវត្ត ២ ខ្សែបន្ថែមទៀតក្នុង (ភូមិដំណាក់ចង្អើរ ប្រវែង ២៨៥ ម៉ែត្រ និងខ្សែផ្លូវកំពុងបើកការដ្ឋានថ្មីនេះ ប្រវែង ៥៤៨ ម៉ែត្រ)។\n ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធទាំងនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តក្នុងការកែលម្អសោភ័ណភាព និងលើកកម្ពស់គុណភាពជីវិតពលរដ្ឋនៅទូទាំងក្រុងកែបកាន់តែប្រសើឡើង៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11227","languageVersionId":"3250","visibilityVersion":"5","versionToken":"a1.AXdkdLWQDN4CVySDsqk2iLpCixvPDohQeNv0rSuNrgw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-09-18T07:38:05Z"}